ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២នៅក្នុងពិភពលោក។ ទន្លេមេគង្គគឺជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។ នៅក្នុងឆ្នាំ ១៩៩៥ ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានបង្កើតគណៈកម្មការទន្លេមេគង្គឡើង ដើម្បីធ្វើការគ្រប់គ្រង និងការពារធនធានតាមដង់ទន្លេមេគង្គនេះឱ្យមានប្រសិទ្ធិភាព ។ ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ដែលចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ ធារទឹកទន្លេនេះនៅរដូវវស្សាមានទំហំ ៣៤.០០០ម៉ែត្រគូប គឺស្មើនឹងម្ភៃដងនៃធារនៅ រដូវប្រាំង ។ រីឯរបបទន្លេក៏ទៀងទាត់ណាស់ដែរ ។ នៅរដូវប្រាំង ពីខែវិច្ឆិកា ទៅឧសភា ទន្លេសាប ដែលបញ្ចេញទឹកពីបឹងទន្លេសាប ហើយនិងទន្លេមេគង្គ តែងតែនាំទឹកបញ្ចូលគ្នាត្រង់ទន្លេចតុមុខនៅភ្នំពេញ រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងអច្ឆរិយបំផុតនោះ នៅពេលទឹកទន្លេទាំងពីរជួបគ្នា មិនប្រសព្វចូលសាច់គ្នាឡើយពោលគឺខណ្ឌដាច់ពីគ្នា ជាហេតុនាំឱ្យមានការងឿងឆ្ងល់ពីបាតុភូតមួយនេះ ហើយរហូតមកដល់ពេលនេះនៅមានការបកស្រាយបែបវិទ្យាសាស្ត្រណាមួយឡើយ ។ នៅរដូវវស្សា ពីខែមិថុនា ដល់ខែតុលា ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គដោយល្បឿនខ្លាំង ហើយនៅកន្លែងខ្លះទឹកមានកម្រិតកម្ពស់ដល់ ៣០ ម៉ែត្រ។ ជំនន់ដ៏អស្ចារ្យនេះមិនគ្រាន់តែផ្ដល់ទឹកឲ្យពេញបណ្ដាញខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចាល់ចូលទៅក្នុងបឹងទន្លេសាបទៀតផង។ ជំនន់នេះដំបូងចាប់ផ្ដើមនៅប្រទេសឡាវនៅខែកក្កដា រួចចុះមកក្រោមជាលំដាប់ ហើយជំនន់អតិបរមានៅក្រុងភ្នំពេញនៅដំណាច់ខែកញ្ញា (ទឹកឡើងពី ៧ […]
អ្នកសៀមរាបសូមជ្រាប! ផ្លូវ ៨ ខ្សែនៅក្នុងក្រុងត្រូវបិទជាបណ្ដោះអាសន្នហើយ
នៅថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានជម្រាបដំណឹងឱ្យដឹងថា ផ្លូវមួយចំនួននៅខេត្តសៀមរាប ត្រូវបានបិទការធ្វើចរាចរណ៍បណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វល់ ទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែកាប ដែលគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់តាមផែនការគម្រោងទុក នាដំណាច់ឆ្នាំ ២០២១ ខាងមុខនេះ ។ ដូចនេះសូមសាធារណជន មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវ ឬបិទចរាចរជាដំណាក់កាល និងដោយអន្លើៗ អាស្រ័យដោយតម្រូវការសាងសង់ឲ្យបានលឿន ឆាប់រហ័ស និងប្រកបដោយគុណភាព។ ខណៈពេលនេះ កំណាត់ផ្លូវមួយចំនួន ដែលបានបិទចរាចរទាំងស្រុង ឬបិទដោយកំណាត់ផ្លួវ រួមមាន ៖ ១. ផ្លូវ អ៊ុំ ឃុន( ផ្លូវជាប់ខាងត្បូងគណបក្សប្រជាជន ទៅផ្លូវស៊ីវុត្ថា) ២. ផ្លូវមន្ទីរពេទ្យនាគទេពថ្មី ៣. ផ្លូវជន្លង់ […]
ឈប់តូចចិត្តទៅ!វេជ្ជបណ្ឌិតគួច ម៉េងលីប្រាប់ថា អ្នកស្បែកខ្មៅ ល្អជាងអ្នកស្បែកស ព្រោះមិនងាយកើតជំងឺមហារីកស្បែក
ជំងឺមហារីកស្បែកជាជំងឺកាចសាហាវមួយក្នុងចំណោមជំងឺមហារីកផ្សេងៗទៀត។ ហើយជំងឺមហារីកស្បែកនេះ ងាយកើតចំពោះអ្នកមានស្បែកសៗច្រើន បើធៀបនឹងអ្នកមានស្បែកខ្មៅដែលមានសារធាតុការពាយម្យ៉ាងអាចការពារស្បែក និងទប់ស្កាត់ជំងឺនេះបានយ៉ាងល្អ។ វេជ្ជបណ្ឌិតគួច ម៉េងលី បានមានប្រសាសន៍ថា ជនជាតិស្បែកសភាគច្រើនចូលចិត្តដេកហាលថ្ងៃនៅឆ្នេរសមុទ្រហើយងាយកើតជំងឺមហារីក ព្រោះស្បែកសអត់មានប្រព័ន្ធម៉ាឡេនិនដូចអ្នកស្បែកខ្មៅៗនោះទេ។ អ្នកស្បែកសៗ ពេលត្រូវកម្តៅថ្ងៃច្រើនងាយនឹងកើតជំងឺមហារីកស្បែក។ លោកវេជ្ជបណ្ឌិតបានបន្តថា «ដូចខ្ញុំអីបើហាលថ្ងៃ ឬត្រូវកម្តៅថ្ងៃច្រើនអាចនឹងកើតជំងឺនេះតែបើក្មួយៗស្បែកខ្មៅត្រូវ១០០ដងទៀត ក៏មិនងាយកើតដូចខ្ញុំដែរ។ ដូច្នេះអ្នកស្បែកខ្មៅៗល្អម្យ៉ាងដែលវាមិនងាយកើតជំងឺមហារីកស្បែក ទោះត្រូវពន្លឺថ្ងៃច្រើនក្តី តែបើអ្នកសៗអាចប្រឈមខ្លាំង»។ ជាសរុបពលរដ្ឋខ្មែរយើងដែលមានស្បែកសៗ គួរចេះការពារខ្លួនពីកម្តៅថ្ងៃឱ្យបានល្អចៀសវាងកើតជំងឺមហារីកស្បែកធ្ងន់ធ្ងរនាំឱ្យគ្រោះថ្នាកដល់ជីវិត៕ អត្ថបទ៖ Healthy Cambodia
គួរឱ្យសរសើរ យុទ្ធនាការ «ផ្ទះ១ អំពូល១» របស់រដ្ឋបាលស្រុកបន្ទាយស្រី ឈ្នះពានរង្វាន់លេខ២ហើយ
ពិតជាគួរឱ្យកោតសរសើរណាស់ពីរដ្ឋបាលគំរូស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ខិតខំដុតជើងដុតដៃកែច្នៃស្រុកភូមិ បង្កើតយុទ្ធនាការ «ផ្ទះ១ អំពូល១» ដើម្បីប្រលងប្រណាំងក្នុងកម្មវិធី “ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន” នាពេលនេះទទួលបានជ័យលាភីលេខ២ ក្លាយជាស្រុកគំរូប្រចាំខេត្តសៀមរាប។ ចាប់តាំងពីការឡើងកាន់តំណែងក្លាយអភិបាលស្រុកមក លោក ឃឹម ហ្វីណង់ តែងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកភូមិកាន់តែប្រសើរឡើង ក្នុងគោលបំណងលើកកម្ពស់សោភ័ណ្ឌភាព និងសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ។ ជាមួយនឹងសមិទ្ធផលដែលអភិបាលគំរូរូបនេះបានសាងផងដែរ ក៏មានដំណឹងល្អថ្មីមួយទៀតដែលគួរឱ្យស្ងប់ស្ងែង ជាមួយនឹងការផុសនៅក្នុងគណនីហ្វេសបុកផ្លូវការ របស់លោក ឃឹម ហ្វីណង់- Khem Finan បង្ហាញនូវអត្ថន័យទាំងស្រុងថា៖ យុទ្ធនាការ«ផ្ទះ១ អំពូល១»របស់រដ្ឋបាលស្រុកបន្ទាយស្រីទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង”ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន”របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលត្រូវបានប្រារព្ធពិធីប្រគល់ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។ កម្មវិធីពានរង្វាន់នេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញឱ្យមានការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាចាំបាច់នៅក្នុងមូលដ្ឋាន។ ជំនួសមុខឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅក្នុងស្រុកបន្ទាយស្រី ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីយុទ្ធនាការ”ផ្ទះ១ អំពូល១” ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគ និងផ្តល់គាំទ្រទាំងស្រុងដល់ការអនុវត្តគម្រោងក្នុងរយៈកាលកន្លងមក បំពាក់បានជិត៤០០០អំពូលសូឡា និងបានធ្វើឱ្យភូមិចំនួន១៥រួចមកហើយ ដែលទទួលបានពន្លឺនិងការលើកកម្ពស់គុណភាពជីវិតនៅក្នុងសហគមន៍ក្នុងពេលរាត្រីរហូតមកដល់ពេលនេះ។ #ផ្ទះ១អំពូល១ […]
នារីម្នាក់ចេញមុខបកស្រាយក្នុងពេលសែនចងដៃ អោបកូនកំលោះ មុខកូនក្រមុំ រួចយំដើរចេញ…(មានវីដេអូ)
ប្រិយមិត្តច្បាស់ជ្រាបហើយថាកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះវីដេអូឃ្លីបមួយល្បីខ្លាំងមែនទែននៅលើបណ្ដាញTikTok រហូតដល់ថ្នាក់មានផេគមួយចំនួនបានយកវីដេអូពីTikTok យកមកបង្ហោះបន្តនៅលើបណ្ដាញសង្គមហ្វេបុ៊ក ធ្វើមហាជនជាច្រើនអាណិតទៅលើនារីម្នាក់ដែលយំនៅថ្ងៃរៀបការសែនចង់ដៃកូនកំលោះកូនក្រមុំ រហូតធ្វើនារីម្នាក់នោះយំយ៉ាងខ្លាំង រហូតចាប់កូនកំថើបរួចសម្រក់ទឹកភ្នែកដើរចេញ ។ ផេគដែលបង្ហោះវីដេអូនេះហើយយផ្ទុះខ្លាំងជាងគេគឺ ផេគឈ្មោះ Sovannaphum-សុវណ្ណាភូមិខ្មែរ។ ក្នុងនោះផេគ Sovannaphum-សុវណ្ណាភូមិខ្មែរបានសរសេរបន្ថែមពីលើវីដេអូនោះថា ហឹម…មើលហើយអាណិតណាស់ សង្សារចាស់មកចងដៃ ហើយថើបកូនកម្លោះទៀត ខ្លាចតែចេញអត់រួចពីក្នុងរោងការ កូន ក្រមុំវ៉ៃ។ ក្រោយការបង្ហោះសារអមមកជាមួយវីដេអូនេះរួចមក ធ្វើអោយមហាជនមួយចំនួនយល់ច្រលំថាម្នាក់ស្រីដែលយំអោបកូនកំលោះក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍គឺជាអតីតមិត្តស្រីរបស់គាត់។ដោយខ្លាចមហាជនមានការយល់ច្រលំកាន់តែខ្លាំង ទើបភាគីខាងកូនកំលោះនិងនារីដែលយំអោបគាត់ក្នុងថ្ងៃរៀបការនោះបានបង្ហោះសារនិងចេញជាវីដេអូបកស្រាយ។ តាមរយៈគណនីហ្វេបុករបស់កូនកំលោះដែលមានឈ្មោះ Chanthol TR បានបញ្ជាក់ច្បាស់ៗអោយដឹងថានារីដែលយំហើយអោបគាត់ក្នុងថ្ងៃរៀបការនោះគឺជាបងប្អូនជីដូនមួយរបស់គាត់នោះទេ។ក្នុងនោះកូនកំលោះបានលើកឡើងថា ធ្វេីសុីសាហាវបងជីដូនមួយខ្ញុំទេ។ ដោយឡែកបើយើងងាកក្រឡេកទៅមើលលើគណនីហ្វេបុករបស់កូនកំលោះដដែលគាត់បាន បង្ហោះវីដេអូរបស់បងស្រីជីដូនមួយរបស់គាត់ដែលចេញបកស្រាយក្នុងទីកតុក យកមកបង្ហោះក្នុងគណនីហ្វេបុករបស់គាត់បន្ត។ដោយក្នុងវីដេអូនោះបងស្រីរបស់គាត់រៀបរាប់អោយដឹងថា សួរស្ដីបងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំសូមចេញជាវីដេអូ និយាយបកស្រាយការពិត វីដេអូដែលនាងខ្ញុំបង្ហោះកាលពីប៉ុន្មានថ្ងៃមុននេះពិតជាមានការផ្ទុះខ្លាំងមែនទែន ដែលបានធ្វើអោយបងប្អូនយល់ច្រលំ។មានបងប្អូនខ្លះគាត់បញ្ចេញមតិថា ហេតុអ្វីកូនកំលោះរៀបការ ចោលខ្ញុំ។ហេតុអ្វីនាងខ្ញុំក្លាហានម្លេះ?ហ៊ានទៅចងដៃអោបថើបកូនកំលោះនៅពេលសែនចងដៃ។ ចា៎!នៅថ្ងៃនេះនាងខ្ញុំសូមនិយាយការពិតនិងបកស្រាយ វីដេអូដែលនាងខ្ញុំទៅសែនចងដៃគាត់ នៅពេលដែលខ្ញុំយំនោះ គឺនាងខ្ញុំគឺជាបងជីដូនមួយរបស់គាត់ បង្កើត។មូលហេតុដែលនាងខ្ញុំយំដោយសារតែ ទីមួយឪពុកគាត់បានស្លាប់ចោលគាត់ តាំងពីគាត់នៅតូច។ទីពីរប្អូនរបស់គាត់ទើបតែស្លាប់។ទីបីបងស្រីគាត់នៅកូរ៉េ អត់បានមកចូលរួមក្នុងពិធីចងដៃប្អូន។ដូច្នេះខ្ញុំអារម្មណ៍ជាបង ខ្ញុំអាណិតប្អូន ហើយម្យា៉ងទៀត ក្នុងចំណោមបងប្អូនជីដូនមួយរបស់ខ្ញុំ ខ្ញុំស្រឡាញ់គាត់ខ្លាំងជាងគេ។ […]
ខ្លោចចិត្ត! កូន ត្រូវការភាពកក់ក្ដៅ ឧកញ៉ាឌួង ឆាយ សម្រេចធ្វើរឿងមួយនេះភ្លាម
ប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្រោយពីព្យាយាមម្ដងហើយម្ដងទៀតក្នុងការផ្សះផ្សាគ្នាជាមួយភរិយាវិញ តែមិនទាន់ទទួលបានលទ្ធផលល្អនោះ គេសង្កេតឃើញថា ពេលខ្លះក៏បង្ហាញអារម្មណ៍ឆ្អែតចិតខ្លាំង ពេលខ្លះទៀត ក៏បង្ហាញក្ដីសង្ឃឹមជាថ្មី ក្រោមការលើកទឹកចិត្តពីអ្នកគាំទ្រ។ រាល់ការបង្ហោះសាររបស់ឧកញ៉ាឌួង ឆាយ ក៏ដូចពីភាគីលោកជំទាវដេត ម៉ាលីណា តែងតែត្រូវបានមតិភាគច្រើន សម្ដែងការអាណិតចំពោះកូនៗពួកគេ និងបានធ្វើការស្នើសុំឲ្យពួកគេ ត្រូវរ៉ូវគ្នាវិញផងដែរ ប៉ុន្តែប្រហែលជាពិបាកឈានដល់ការដើរផ្លូវជាមួយគ្នាដូចមុនណាស់មើលទៅ ដោយសារតែលោកជំទាវ ដេត ម៉ាលីណា ទើបតែបញ្ជាក់ជំហរឡើងវិញរបស់ខ្លួននោះ។ តួយ៉ាង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នោះ លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារបញ្ជាក់ជំហរដូច្នេះថា «សូមចិត្តពូមីងបងប្អូនឈប់និយាយពីការអោយខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសម្រេចចិត្ត និងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហើយមិនអាចបកក្រោយជួបរឿងដូច13ឆ្នាំមុនទៀតទេ ហើយសង្ឃឹមថាអាចមើលវីដេអូនាងខ្ញុំបកស្រាយនេះវាល្មមនឹងយល់ហើយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់បានដឹងច្បាស់ អស់ចិត្តស្រលាញ់គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រើនទៀតទេ»។ ងាកមកឧកញ៉ាឌួង ឆាយ បើទោះមិនទទួលបានជោគជយក្នុងរឿងនេះ តែលោកតែងតែបង្ហាញក្ដីស្រឡាញ់ចំពោះកូន ហើយឧស្សាហ៍សុំការអនុញ្ញាតពីលោកជំទាវដេត ម៉ាលីណា ក្នុងការយកកូនដើរលេងកម្សាន្តខ្លាំងណាស់ ពោលពួកគេ នៅតែបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អរបស់កូនពួកគេដដែល។ ជាក់ស្ដែងនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឧកញ៉ា ឌួង ឆាយ បានរូបថតជាមួយកូនៗ១សន្លឹក អមដោយសារជម្រាបជូនពុកម៉ែបងប្អូន […]
ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ ចាប់ផ្តើមធ្វើបាតុកម្មក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីថ្កោលទោសរដ្ឋប្រហារយោធា និងទាមទារឲ្យដោះលែងលោកស្រី ស៊ូជី ជាបន្ទាន់!
(រ៉ង់ហ្គូន)៖ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់បាននាំគ្នាចុះតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងរ៉ង់ហ្គូននៅថ្ងៃសៅរ៍នេះ ដើម្បីថ្កោលទោសរដ្ឋប្រហារ និងទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី ជាបន្ទាន់ ដែលនេះជាការធ្វើបាតុកម្មលើកដំបូងបំផុត ចាប់តាំងពីទង្វើដែលអន្តរជាតិចោទថាជារដ្ឋប្រហារយោធា បានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងការតវ៉ា ក្រុមបាតុករបានលើកផ្ទាំងបដាសរសេរអក្សរមីយ៉ានម៉ា ដែលមានន័យថា «ប្រឆាំងនឹងរបបយោធាផ្ដាច់ការ» ហើយពួកគេក៏បានស្រែកច្រៀងជាមួយពាក្យស្លោកថា «យោធាផ្ដាច់ការបរាជ័យៗ… ប្រជាធិបតេយ្យឈ្នះៗ» ព្រមទាំងអំពាវនាវទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ឱ្យមានសេរីភាពឡើងវិញផងដែរ។ គួរបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើកើតមានឡើង តបតាមការអំពាវនាវរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលរដ្ឋាភិបាលថ្មីរបស់យោធា បានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថិរភាពជាតិ។ យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការលោក មីន អោង ហ្លេង បានធ្វើរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដោយអះអាងថា ជាការឆ្លើយតបទៅនឹង […]
សិង្ហបុរី៖ អាកាសធាតុ នឹងប្រែជាក្តៅហើយស្ងួត នៅពាក់កណ្តាលដើមខែកុម្ភៈនេះ ខណៈខែមករាកន្លងទៅ គឺជាខែដែលត្រជាក់បំផុត ក្នុងរយៈពេល ៣០ឆ្នាំ
(សិង្ហបុរី)៖ បើយោងតាមក្រសួងកម្មឧតុនិយមសិង្ហបុរី ហៅកាត់ថា MSS បានឲ្យដឹងថា អាកាសធាតុនឹងប្រែជាក្តៅហើយស្ងួត នៅពាក់កណ្តាលដើម ខែកុម្ភៈនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី០១ ខែកម្ភៈ ឆ្នាំ២០២១។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងឧតុនិយមសិង្ហបុរី (MSS) បាននិយាយថា សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងមានពីចន្លោះ ២៤ ទៅ ៣៣អង្សាសេ សម្រាប់ថ្ងៃភាគច្រើននៃរយៈពេល ២សប្តាហ៍ខាងមុខ។ ជាមួយគ្នានេះ ក្រសួងបានបន្ថែមទៀតថា «សរុបមក ទឹកភ្លៀងសម្រាប់ពាក់កណ្តាលដើម ខែកុម្ភៈឆ្នាំ ២០២១ នេះត្រូវបានគេរំពឹងថា នឹងមានកម្រិតទាបជាងធម្មតា នៅតាមតំបន់ភាគច្រើននៃកោះនេះ»។ គួរបញ្ជាក់ថា នៅខែមករាកន្លងទៅនេះ គឺជាខែដែលមានសំណើមបំផុតទី២ ចាប់តាំងពីខែមករា ក្នុងឆ្នាំ១៨៦៩ មក ហើយអត្រាទឹកភ្លៀងដែលខ្ពស់បំផុត សម្រាប់ខែមករា គឺមានចំនួន ៨១៨.៨មីលីម៉ែត កាលពីខែមករា ឆ្នាំ១៨៩៣៕
ហេងណាស់! ៥ថ្ងៃខាងមុខ ហុងស៊ុយល្អ វាសនាខ្ពស់ ទ្រព្យចូលដល់ផ្ទះប្រុសស្រីកើតឆ្នាំទាំង៧នេះ
កំពូលហោរចិនសែបានទស្សន៍ទាយមុននេះថា ប្រុសស្រីកើតឆ្នាំទាំង៧ ក្នុងរង្វង់៥ថ្ងៃខាងមុខក្នុងខែធ្នូនេះ លេខនាំលាភសំណាង២៧៩ លោកអ្នកផុតទុក្ខ ផុតភ័យ ផុតគ្រោះចង្រៃទាំងឡាយ ប្រែជាអ្នកមានជោគ មានជ័យ មានលាភសំណាង មានសិរីសួស្តីហូរចូលជុំទិស ទៅណាមកណាទេវតាទ្រព្យតែងតាមជួយថែរក្សាគ្រប់វេលា ។ សូមលោកអ្នកបញ្ជូនសារបួងសួងភ្លាម ស៊យៗ ទុក្ខភ័យ គ្រោះចង្រៃទាំងឡាយក្លាយជាល្អ ហេងហេង លាភតូចលាភធំចូលមកជំនួសវិញ សូមឲ្យទុក្ខក្លាយជាលាភ ឯទុក្ខសោកផងទាំងពួងរលត់រលាយអស់ ប្តូរជាទ្រព្យសំណាង ចូលហូរហៀរ សត្រូវមកពីមុខសូមអោយរំលង បើមកពីក្រោយខ្នងសូមឱ្យវិនាសអន្តរាយខ្ចាត់ខ្ចាយអស់គ្មានសល់ បើមានអ្នកណាក្តីប៉ងអាក្រក់មកលើអ្នក សូមឱ្យធ្លាក់ទៅលើរូបគេវិញចុះ ប៉ងប្រាថ្នាអ្វីបានសម្រេចដូចក្តីបំណង គ្រួសារជួបតែស្នាមញញឹម ពេញដោយសុភមង្គលជារៀងរហូត ។ កំពូលហោរប្រាប់ថា ឆ្នាំមហាសំណាងទាំង៧រាសីឡើងខ្ពស់ត្រដែត សម្បូរលុយចាយណែនៗហោប៉ៅ ហៀរៗដៃ លាភធំចូលមកផ្ទួនៗធ្វើឱ្យគេឯងច្រណែនគ្រប់គ្នា ដែលនេះចាត់ថាជាខែមហាសួស្តី ខែមហាសិរី ខែដ៏មានសុភមង្គលអស្ចារ្យ ។ មហាឆ្នាំសំណាងទាំង៧នោះជើងលេខប្រាប់ថាសុទ្ធតែជាឆ្នាំដែលមានតេជះបារមី វត្ថុស័ក្តិសិទ្ធិ ព្រះពុទ្ធគ្រប់ព្រះអង្គ បារមីលោកតា លោកយាយ គ្រប់ទិសទីទូទាំងទ្វីបលោកតាមជួយថែរក្សា ជួយប្រោះព្រំពួកគេឱ្យជួបតែលាភសំណាង ហេងហេងពេញមួយជីវិត ។ សូមលោកអ្នកបួងសួងឥឡូវនេះនឹងសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសម្រេចរាល់បំណងប្រាថ្នា ។ បើលោកអ្នកមានភ័ព្វមិនល្អពីមុនមកគ្រាន់តែចូលមកដល់ដើមខែធ្នូនេះភ្លាមលោកអ្នកមានឫទ្ធិអំណាចខ្លាំងក្លាកម្ចាត់ទុក្ខកង្វល់ ជម្រះគ្រោះកាចចង្រៃទាំងឡាយចេញពីជីវិតឱ្យអន្តរធានទៅហោង ហើយនាំមកតែលាភសំណាង […]
ពេលនេះ មេយោធាមីយ៉ាន់ម៉ា ចាប់ផ្តើមដករដ្ឋមន្ត្រី និងសមាជិកសភា ២៤ រូបចេញ ធ្វើឲ្យស្ថានការណ៏កាន់តែជ្រួលច្របល់ពេញប្រទេស…
កាលពីថ្ងៃចន្ទ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ យោធាមីយ៉ាន់ម៉ាបានប្រកាសលុបចោលរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ដោយធ្វើការដកតំណែងរដ្ឋមន្ត្រី និងសមាជិកសភាចំនួន ២៤ រូប ខណៈប្រកាសជំនួសដោយមនុស្សចំនួន ១១ នាក់ផ្សេងក្នុងរដ្ឋបាលថ្មីរបស់ខ្លួន ក្រោយកាន់កាប់អំណាចបានក្នុងរដ្ឋប្រហារយោធា ។ សេចក្ដីប្រកាសនេះដែរ បានធ្វើឡើងដោយខាងទូរទស្សន៍របស់យោធាផ្ទាល់ (Myawadday TV) ដោយក្នុងនោះបូករួមទាំងការតែងតាំងថ្មីក្នុងតំណែងសម្រាប់ផ្នែកហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ផ្នែកការបរទេស ផ្នែកការពារជាតិ ផ្នែកព្រំដែន និងផ្នែកមហាផ្ទៃ ។ គួររំឭកថា ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពចលាចល ក្រោយខាងយោធាឃាត់ខ្លួនលោកស្រី អ៊ុង សានស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ជុំវិញការមិនពេញចិត្តពីសំណាក់ខាងយោធា ដោយអះអាងថាមានការក្លែងបន្លំឆ្នោត ៕ប្រភព៖ CNA