ជួយស៊ែរឲ្យកូនខ្មែរបានស្គាល់ផង!ជនបរទេស២រូប សុខចិត្តលះបង់ប្រាក់រាប់លាន$ ដើម្បីជួយសង្គ្រោះកុមារកម្ពុជារហូតដង្ហើមចុងក្រោយ

តើលោកអ្នកនៅចាំដែរទេ? បុរសពីរនាក់ដែលសុខចិត្តលះបង់ពេលវេលា ប្រាក់កាក់ ចាកចេញពីស្រុកកំណើត និងគ្រួសារជាទីស្រលាញ់របស់ខ្លួន ដើម្បីមកជួយកុមារកម្ពុជារាប់លាននាក់រហូតដល់ជីវិតចុងក្រោយរបស់ខ្លួន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតកុមារកម្ពុជាត្រូវបានមួយចំនួនធំត្រូវបានអង្គការជំនួយបរទេស រួមចំណែកជាមួយសប្បុរសជនទាំងក្នុងនិងក្រៅស្រុកជួយឧបត្ថម្ភផ្គត់ផ្គង់ ជាពិសេសកុមារក្រីក្រ និងក្មេងកំព្រាជាច្រើនរូប។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របជាមួយទឹកចិត្តដ៏ថ្លៃថ្លាដែលពុំអាចរកអ្វីប្រៀបផ្ទឹមបាននោះ ប្រទេសកម្ពុជាមានជនបរទេសពីររូបដែលលេចធ្លោដែលជួយសង្គ្រោះកុមារកម្ពុជា រហូតដល់ខ្លួនផុតដង្ហើមចុងក្រោយទៅកាន់ស្ថានស្ងប់សុខ៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. លោកវេជ្ជបណ្ឌិត បេអាត រីចនឺ (Dr.Beat Richner)
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត Beat Richner គឺជាគ្រូពេទ្យជនជាតិស្វីសដែលពូកែខាងឯកទេសវេជ្ជសាស្ត្រព្យាបាលជំងឺកុមារគ្រប់ប្រភេទ ហើយក៏ជាតន្ត្រីករមួយរូបដែលមានទេពកោសល្យខាងផ្នែកតន្ត្រីវីយ៉ូឡុង និងជាតារាថ្លុកកំប្លែងម្នាក់នៅក្នុងតំបន់ដែលគេដាក់ឈ្មោះឱ្យលោកថា ​«Beatocello»​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​វេជ្ជ​បណ្ឌិត​ រីចនឺ​ (Richner) បាន​កើតនៅ​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​១៩៤៧​ និងបាន​ទទួលមរណភាពនាថ្ងៃទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ក្នុង​ទីក្រុង​ហ្សូរិក​ ប្រទេស​ស្វីស​ ក្នុងអាយុ៧១​ឆ្នាំ។​ លោកបានបញ្ចប់សញ្ញាបត្រខាងផ្នែកវេជ្ជសាស្ត្រក្នុង​ឆ្នាំ​ ១៩៧៣​ នៅ​ពេល​លោក​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យកុមារ​ក្រុង​ Zurich។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយអំពីសមិទ្ធផលរបស់លោកបានកសាងនៅក្នុងប្រទេសកម្ពុជាវិញ លោកវិជ្ជបណ្ឌិតបានបង្កើតស្នាដៃដ៏ធំធេងដែលឱ្យប្រជាជនកម្ពុជាមិនអាចបំភ្លេចពីគុណបំណាច់របស់លោកបាន ដោយបានកសាងមន្ទីពេទ្យគន្ធបុប្ផាបានចំនួន៥កន្លែង ក្នុងនោះមានមន្ទីពេទ្យគន្ធបុប្ផាចំនួន៤កន្លែងស្ថិតនៅក្នុងរាជ​ធានី​ភ្នំពេញ ​ គឺមន្ទីរពេទ្យគន្ធបុប្ផា ១ កសាង​នៅ​ឆ្នាំ​១៩៩២, គន្ធបុប្ផា ២ កសាង​នៅ​ឆ្នាំ​១៩៩៦, គន្ធបុប្ផា ៣ កសាង​នៅ​ឆ្នាំ​២០០៥ និង​ គន្ធបុប្ផា ៤ កសាង​នៅ​ឆ្នាំ​២០០៧។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯមន្ទីពេទ្យមួយទៀតស្ថិតនៅក្នុង​ខេត្ត​សៀមរាប ដោយមានឈ្មោះថា មន្ទីរពេទ្យ ជ័យវរ្ម័ន ទី៧ ដែល​មន្ទីរពេទ្យនេះដែរ​កសាង​នៅ​ឆ្នាំ​១៩៩៩។ បន្ថែមជាមួយនិងសមិទ្ធផលនេះដែរ លោកវេជ្ជបណ្ឌិត រីចនឺ បានចំណាយទាំងប្រាក់កាក់ផ្ទាល់ខ្លួនថែមទាំង គៀគរមូលនិធិពីសប្បុរសជនទាំងក្នុងនិងក្រៅស្រុកដើម្បីជួយទ្រទ្រង់មន្ទីព្យាបាលកុមារគន្ធបុប្ផានេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់ពីប្រវត្តិដែលលោកបានមកដល់ទឹកដីកម្ពុជាផងដែរថា លោក រីចនឺ ត្រូវបានចាត់ឱ្យមកចុះបេសកម្មនៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ នៅ​ប្រទេស​កម្ពុជា​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៤​ និង​១៩៧៥​ តាមរយៈជំនួយ​កាកបាទ​ក្រហម​ប្រទេស​ស្វីសមកកម្ពុជា។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនៅកំឡុងពេលប្រទេសកម្ពុជាបានជួបប្រទះនឹងសង្គ្រាមខ្មែរក្រហមលោកក៏សម្រេចចិត្តវិលត្រលប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីសង្គ្រាមក្នុងប្រទេសត្រូវបានបញ្ចប់ លោកវេជ្ជបណ្ឌិតក៏​បាន​មក​កាន់​ប្រទេស​កម្ពុជា​នា​ឆ្នាំ ​១៩៩២​ តាម​ការ​អញ្ជើញ​របស់​ព្រះ​បរមរតន​កោដ្ឋ​ នរោត្តម​ សីហនុ​ ដែល​ព្រះអង្គ​បាន​ស្នើ​ឲ្យ​លោក​មក​ជួយ​ជួសជុល​ សាងសង់​ឡើងវិញ​នូវ​មន្ទីរពេទ្យ​កុមារ​នៅ​ភ្នំពេញ​ ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញដោយ​របប​ខ្មែរ​ក្រហម​ដ៏គួរ​ឲ្យ​ភ័យ​ខ្លាចនេះ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុដូច្នេះហើយ ដោយក្ដីស្រលាញ់អាណិតទៅកាន់កុមារកម្ពុជារាប់លាននាក់ លោកក៏បានចំណាយជីវិតរាប់ឆ្នាំក្នុង ការខិតខំប្រឹងប្រែងជួយក្មេងៗកម្ពុជាទាំងកម្លាំងចិត្ត និងកម្ពុជា ក៏ដូចជាពាំនាំមកនូវបច្ចេកទេសថ្មីៗក្នុងការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. លោក Christian ស្ថាបនិកអង្គការPSE (អង្គការដើម្បីស្នាមញញឹមនៃកុមារ)
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានមនុស្សមួយចំនួនប្រហែលជាមិនសូវជាបានស្គាល់ពីបុរសដែលឈ្មោះ Christian ដោយជាស្ថានិកអង្គការ PSE(POUR UN SOURIRSD’ENFANT)នេះឡើយ។ តែបើនិយាយអំពី«​​វីរបុរស​​​នៃ​​​ក្មេង​​គំនរ​សំរាម​ស្ទឹង​​មាន​ជ័យ​​​» នោះប្រហែលជាអ្នកស្គាល់ជាក់ជាពុំខាន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានិកអង្គការដើម្បីស្នាមញញឹមនៃកុមាររូបនេះ ត្រូវបានមហាជនទាំងក្នុងនិងក្រៅស្រុកកោតសរសើរពីទំហំចិត្តដ៏មហាសាលរបស់លោកដោយជួយស្រោចស្រង់ក្មេងដែលរស់នៅលើគំនរសំរាមរាប់ពាន់នាក់ជាពិសេសក្មេងរស់នៅលើគំនរសំរាមស្ទឹងមានជ័យ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Christian GAUQUELIN des PALLIÈRES បានកើតនៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣៤ និងមានទីកន្លែងកំណើតស្ថិតនៅ​ក្បែរ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ បន្ថែមជាមួយគ្នានេះផងដែរ លោក Christian បានទទួលអនិច្ចកម្ម ​ក្នុង​វ័យ​៨២ឆ្នាំ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកពីសាវតាដែលលោកបានមកកម្ពុជាដែរថា បន្ទាប់ពីការចូលនិវត្តន៍នៅប្រទេសបារាំង លោក Christian និងភរិយា (លោកស្រី Bouchard Marie-France) បានសម្រេចចិត្តចូលបម្រើការជាមួយអង្គការមនុស្សធម៌ Siparដែល​ធ្វើការងារ​ខាង​ផ្នែក​អក្ខរកម្ម​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ជនបទ​ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែការសង្កេតឃើញពីទុក្ខទេវនារបស់កុមារកំព្រាក៏ដូចជាក្មេងក្រីក្រមួយចំនួនធំបានផ្ញើរខ្លួនលើគំនរសំរាមស្ទឹងមានជ័យ លោក Christian ក៏បានសម្រេចចិត្តលាឈប់ពីអង្គការ​ Sipar ហើយបែរមកបង្កើត​អង្គការ​ដើម្បី​ស្មាម​​ញញឹម​នៃកុមារ ដែលមានឈ្មោះកាត់ហៅថា អង្គការ PSE នៅឆ្នាំ​១៩៩៥។ មកទល់​នឹង​ពេលនេះ​ PSE បាន​ជួយ​កុមារ​កម្ពុជា​រាប់​សិប​ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និង​​ទុរគតភាព។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយជួសមកវិញនូវការទទួលបានការសិក្សា អាហារ សម្លៀក​បំពាក់​ និងទីកន្លែងស្នាក់នៅសមរម្យ ព្រម​ទាំងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។ រហូតមកទល់នឹងបច្ចុប្បន្ន អង្គការPSE មានចំនួន៣ទីតាំង គឺនៅ​ភ្នំពេញ សៀមរាម និង​​ក្រុងព្រះសីហនុ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដោយ៖ Business Cambodia

error: Content is protected !!