រំលោភមិនបានសំរេចដោយសារលឹង្គធំពេក(ដាក់អត់ចូល)ខាងស្រីខឹងប្តឹងចាប់ដាក់គុក

រំលោភមិនបានសំរេចដោយសារលឹង្គធំពេក(ដាក់អត់ចូល)ខាងស្រីខឹងប្តឹងចាប់ដាក់គុក

បុរសតណ្ហាក្រាស់ឃើញស្រ្តីម្នាក់ចេញពីធ្វើការ ក្នុងស្ថានភាពស្រវឹង ឆ្លៀតឱកាសធ្វើរបូត កន្សែងពោះគោ ប៉ុនប៉ងរំលោភនាង តែមិនបានសម្រេចត្រូវជាប់ខ្នោះ ដែលហេតុការណ៍នេះ កើតឡើង តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចផ្ទះជួលលេខ462E ផ្លូវព្រះមុនីវង្ស ក្រុម៧២ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យមានឈ្មោះ ឯក តេង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត​
ស្នាក់នៅផ្ទះជួលកើតហេតុខាង​លើជាន់ទី១ មានស្រុកកំណើតនៅខេត្តកំពត ។ ចំណែកជនរងគ្រោះ​មានឈ្មោះម៉ូ ស្រីណា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកនៅមជ្ឈមណ្ឌលរ៉ក ស្នាក់នៅផ្ទះជួលកើតហេតុ ផ្ទះ​លេខ462E ជាន់ទី២ ផ្លូវព្រះមុនីវង្ស ក្រុម៧២ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យនិងរូបគាត់បានស្គាល់គ្នារយៈពេលជាង២ឆ្នាំមកហើយ ដោយសារប្រពន្ធរបស់ជនសង្ស័យបានរាប់អានជាមួយគាត់ ប៉ុន្តែបច្ចុប្បន្នជនសង្ស័យបានលែងលះគ្នាជាមួយប្រពន្ធហើយ នៅតែម្នាក់ឯងទេ ។ មុនពេល​កើតហេតុនៅវេលាម៉ោង២រំលងអាធាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់ទើបតែចេញមកពីធ្វើការនៅមជ្ឃមណ្ឌល Rock បានជិះរ៉ឺម៉កម៉ូតូមកផ្ទះជួលវិញជាមួយ​មិត្តភក្តិ ក្នុងស្ថានភាពស្រវឹង ខណៈពេលមកដល់បន្ទប់ជួល បានដើរកាត់មុខបន្ទប់របស់ជនសង្ស័យនៅជាន់ក្រោម ស្រាប់តែជនសង្ស័យបានហៅឈប់សួរនាំ រួចហើយបានចាប់ទាញដៃរូបគាត់ចូលបន្ទប់ហើយ​

និយាយលួងលោមបានមួយសន្ទុះ និងបានចាប់ច្របាច់សុដន់ រហូតដល់ជនសង្ស័យមានអាម្មរណ៍ចង់រួមភេទ ក៏បានយកប្រដាប់ភេទដាក់ចូលទៅក្នុងប្រដាប់ភេទរបស់គាត់ តែប្រដាប់ភេទរបស់ជនសង្ស័យធំពេក ដាក់អត់ចូល រូបគាត់ក៏បាន​សុំចូលបន្ទប់ទឹកមួយភ្លែតក៏បានរត់ទៅដោះសោទ្វារបន្ទប់​ ស្រែកហៅឲ្យអ្នកជិតខាងជួយ ​​ទើបជនសង្ស័យហុចកាបូបរបស់គាត់ឲ្យវិញ ហើយស្ត្រីរងគ្រោះ​ក៏បានរត់ទៅប្រាប់អ្នកជួល​នៅ​​ជិតបន្ទប់គ្នា និងសុំទូរស័ព្ទអ្នកជិតបន្ទប់ទូរស័ព្ទទៅសង្សារដែលរស់នៅក្រុងតាខ្មៅ​ ខេត្តកណ្តាល ឲ្យមកជួយជូនទៅដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចសួរនាំហើយចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ។