តើអ្នកគិតយ៉ាងណាដែរ? បវរកញ្ញា​អា​មេ​រិ​ក​យំ​សុំ​ទោស​បវរកញ្ញា រឿ​ន ណាត ដែល​គ្មាន​បំណង​បង្អាប់​កម្រិត​ជំនាញ​ភាសា

តើអ្នកគិតយ៉ាងណាដែរ? បវរកញ្ញា​អា​មេ​រិ​ក​យំ​សុំ​ទោស​បវរកញ្ញា រឿ​ន ណាត ដែល​គ្មាន​បំណង​បង្អាប់​កម្រិត​ជំនាញ​ភាសា

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កម្មវិធី​ប្រកួត​ស្រី​ស្អាត​ក្លាហាន​ប្រកបដោយ​សមត្ថភាព​លំដាប់​ពិភពលោក គឺ​ព្រឹត្តិការណ៍​ប្រកួត​កម្មវិធី Miss Universe 2018 នា​ប្រទេស​ថៃ កំពុង​តែ​ដំណើរការ​កាន់តែ​ទៅ​មុខ ស្រាប់តែ​ផ្ទុះ​ឡើង​រឿង​មួយ​រវាង​តំណាង​បវរកញ្ញា​អា​មេ​រិ​ក និង​បវរកញ្ញា រឿ​ន ណាត ស្រី​ស្រស់​មុខ​ស្រទន់ មាន​មន្ត​ស្នេហ៍ តំណាង​ប្រទេស​កម្ពុជា​។ រឿងហេតុ​ផ្តើម​ចេញពី​ការ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​ពេល​ដែល​កំពុង live វី​ដេ​អូ​លើ​បណ្តាញ​សង្គម​។ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី បវរកញ្ញា​របស់​កម្ពុជា កញ្ញា រឿ​ន ណាត ដែល​មិនសូវ​ជា​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​។

ជាក់ស្ដែង​ក្រោយ​កើត​មានរឿង​ហេតុនេះ បវរកញ្ញា​អា​មេ​រិ​ក នាង Sarah Rose Summer បាន​ធ្វើការ​ផ្ញើ​សារ​មក​កញ្ញា រឿ​ន ណាត ភ្លាម​ៗ និង​បាន​ធ្វើការ​បកស្រាយ​ផង​ដែរ​។ សំ​ណេ​រ​សារ​របស់​បវរកញ្ញា​អូស្ដ្រាលី បាន​សរសេរ​ថា « សួស្ដី​! ខ្ញុំ​ពិតជា​សូមទោស​។ ខ្ញុំ​បានដឹង​ថា វី​ដេ​អូ​ខ្លី​ប​ត្រូវ​បាន​គេ​កាត់​ចោល ហើយ​ការ​បែកធ្លាយ​រូបភាព​បាន​ផ្ទុយ​ទៅ​នឹង​កិច្ច​ពិភាក្សា របស់​យើង​។ តើ​អ្នក​បាន​ទស្សនាការ​ឡាយ​ទាំងស្រុង​របស់ Valeria ដែរ​ឬទេ0x017d7 ខ្ញុំ​មិន​បាន​កើត​ចិត្ត​ស្អប់​អ្វី​នោះ​ទេ ហើយ​យើង សុំ​សរសើរ Nat​។ យើង​កំពុង​ពិភាក្សា​ថា​តើ​វា​លំបាក​ដើម្បី​ឱ្យ​ពួក​យើង​និយាយ​ភាសា​តែ​មួយ​។ ខ្ញុំ​មិន​អាច​ស្រមៃ​ទេ​។ យើង​បាន​ពិភាក្សា​ថា តើ​មានចំណេះ​ដឹង ប៉ុន្មាន​ដែល​បាន​ទទួល​ពី​ពេលវេលា​របស់​យើង​នៅ​ឯ​កម្មវិធី miss universe តាម​រយៈ​ការ​ពិត​ថា ពិភពលោក​របស់​យើង​តូច​ឬ​ធំ​។

គិត​ពី​រឿង​នេះ​ជា​ច្រើន​លើក ខ្ញុំ​មិន​អាច​ស្រមៃ​ថា តើ​វា​លំបាក​ប៉ុន្មាន​ក្នុង​ការ​និយាយ​ភាសា បរទេស​ដូច​អ្នក​ដទៃ​។ ខ្ញុំ​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា តើ​យើង​ត្រូវ​ប្រើប្រាស់ Google Translate នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​យើង​។ ទោះជា​យ៉ាងណា ខ្ញុំ​បាន​ប្រាប់ Nat ពី​គោលបំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​ប្រកួតប្រជែង​ក្នុង​ខែ​នេះ​។ ចំណេះដឹង​គឺជា​អ្វី​ៗ​ទាំងអស់ ហើយ​ខ្ញុំ​សង្ឃឹមថា​អ្នក​នឹង​យល់​ពី​ទឹកចិត្ត​របស់ខ្ញុំ ខណៈ​ស្ថានភាព​របស់ខ្ញុំ​មិន​ដូច​ទៅ​នឹង អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គិត និង​និយាយ​នោះ​ទេ​។ ការ​យល់​ច្រឡំ​នេះ បាន​កើត​ក្រោយ​ពី​ការ​លេច​ធ្លាយ​វី​ដេ​អូ​មួយ​ចេញពី​ការ​ប្រកួត Miss Universe ដែល​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​លើក​ឡើង​ថា បវរកញ្ញា​តំណាង​ប្រទេស​អា​មេ​រិ​កបាន​និយាយ​មាក់ងាយ បវរកញ្ញា​កម្ពុជា រឿ​ន ណាត ថា​អត់​ចេះ​ភាសា​អង់គ្លេស​។ អ្នកគាំទ្រ​កញ្ញា រឿ​ន ណាត នៅ​កម្ពុ​ជាមួយ​ចំនួន​បាន​ចូល​ទៅ Comment ជេរ​ប្រមាថ​បេ​ក្ខ​នារី​មក​ពី​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​សាមីខ្លួន​ឈឺចាប់​រហូត​ដល់​យំ​សស្រាក់​។

យ៉ាងណាមិញ​កញ្ញា រឿ​ន ណាត បាន​ចេញ​មុខ​live វី​ដេ​អូ​កាលពី​ព្រឹក​មិ​ញ​ហើយ​និយាយ​ថា «​ក្រោយ​ពី​គាត់​(​បវរកញ្ញា​អា​មេ​រិ​ក​) បានឃើញ Fan ខ្មែរ​ជេរ​គាត់ គាត់​បាន​យំ​នៅ​នឹង​មុខ​ខ្ញុំ ហេតុ​អី​អ្នកគាំទ្រ ធ្វើ​បែប​ហ្នឹង​”​។ រឿ​ន ណាត បញ្ជាក់​ថា ភ្លាម​ៗ នាង​ក៏​យំ​តាម​មិត្ត​អា​មេ​រិ​ក​របស់​នាង​ដែរ ព្រោះតែ​ការ​អាណិត ត្បិត​មិត្ត​របស់​នាង ពិត​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​នាង​សោះឡើយ​។ “​គាត់​យំ ហើយ​បាន​មក​សុំ​ទោស​ខ្ញុំ ទាំង​ដែល​គាត់​អត់​បាន​ធ្វើ​ខុស​ផង​ហ្នឹង​…​ខ្ញុំ​យំ​អាណិត​គាត់​…​អីចឹង​ខ្ញុំ​ស្នើ Fan ខ្មែរ ឈប់​យល់​ច្រឡំ​ចំពោះ​គាត់​តទៅ​ទៀត ព្រោះ​ក្នុង​ចំណោម​បេ​ក្ខ​នារី​ទាំង មាន​តែ​គាត់ និង​បវរកញ្ញា​អូស្ត្រាលី ប៉ុណ្ណោះ ដែល​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាងគេ ទៅ​ណា ពួក​គាត់​តែងតែ​អូស​ដៃ​ខ្ញុំ​ទៅ​ជាមួយ កុំ​យល់​ច្រឡំ​លើ​គាត់​អី​!”​។

កម្មវិធី​ប្រកួត​សម្រស់ និង​សមត្ថភាព​ដ៏​ធំ​ប្រចាំឆ្នាំ បវរកញ្ញា​ចក្រវាល (Miss Universe) បាន​ឈាន​ដល់​វគ្គ​បង្ហាញ​ឈុត​តំណាង​ជាតិ​ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ដោយ​ក្នុង​នោះ​បេ​ក្ខ​នារី​ទាំង ៩៥ ប្រទេស បាន​ឡើង​បង្ហាញខ្លួន​ជាមួយ​ឈុត​តំណាង​ជាតិ​រៀង​ៗ​ខ្លួន ប្រកបដោយ​ភាព​ជឿជាក់​។ តាម​រយៈ​ការ​បង្ហាញខ្លួន​ក្នុង​ឈុត «​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​» បវរកញ្ញា រឿ​ន ណាត បាន​ដើរ​បង្ហាញ​យ៉ាង​ជឿជាក់ និង ពោរពេញ​ដោយ​ភាព​អស្ចារ្យ​បំផុត​នៅ​លើ​ឆាក​អន្តរជាតិ​ដ៏​ធំ​នោះ ដោយ​កញ្ញា​បាន​បង្ហាញ​ពី​អ្វី​ៗ​ដែល​ខ្មែរ​មាននៅ​លើ​ឈុត​នោះ ដល់​មហាជន​អន្តរជាតិ​បានឃើញ និង​ស្គាល់​កាន់តែ​ច្បាស់​៕