ត្រឹមតែ២យប់ប៉ុណ្ណោះ បបូរមាត់ធ្លាប់តែខ្មៅប្រែជាពណ៍សុីជម្ពូស្រស់ស្អាត

ត្រឹមតែ២យប់ប៉ុណ្ណោះ បបូរមាត់ធ្លាប់តែខ្មៅប្រែជាពណ៍សុីជម្ពូស្រស់ស្អាត

ត្រឹមតែ២យប់ប៉ុណ្ណោះ បបូរមាត់ធ្លាប់តែខ្មៅប្រែជាពណ៍សុីជម្ពូស្រស់ស្អាតជាមួយនឹងរូបមន្តធម្មជាតិពិតៗ និងមិនប៉ះពាល់ដល់សុខភាពថែមទាំងចំណាយលុយតិច។ នេះគឺជាអ្វីដែលសុភាពនារីប្រាថ្នាចង់បាន។

វាមិនពិបាកឡើយជាមួយនឹងរូបមន្តរក្សារសម្រស់មួយនេះ ដោយដំបូងឡើងអ្នកត្រូវការធាតុផ្សំមានដូចជា រមៀតកិនជាម្សៅ ១ស្លាបព្រាបាយ ទឹកដោះគោយ៉ាអួ១ស្លាបព្រាកាហ្វេ។

របៀបអនុវត្ត៖
១. យកធាតុផ្សំទាំងពីរមុខនេះ លាយបញ្ចូលគ្នារហូតក្លាយទៅជាល្បាយសាច់មួយ។
២. បន្ទាប់មកលាបល្បាយនេះនៅលើបបូរមាត់ទាំងខាងលើ និងខាងក្រោមឲ្យសព្វល្អ ហើយទុកមួយយប់។
៣. លុះព្រឹកឡើង សូមប្រើកូនកន្សែងស្អាតជ្រលក់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗ ហើយជូតសម្អាតចេញ។
៤. នៅក្នុងរយ:ពេល២ថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាពបណ្តើរៗ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានបបូរមាត់ខ្មៅខ្លាំង ត្រូវចំណាយពេលយូរបន្តិចទើបអាចព្យាបាលឲ្យប្រែជាពណ៌ស៊ីជម្ពូរដូចបំណង៕.