ពេលនេះដឹងឈ្មោះពិតនិងគណនីហ្វេសប៊ុក របស់មន្ត្រីប៉ូលីសរូបរាងសង្ហាហើយ ថែមទាំងមានទឹកចិត្តសប្បុរសទៀត

ពេលនេះដឹងឈ្មោះពិតនិងគណនីហ្វេសប៊ុក របស់មន្ត្រីប៉ូលីសរូបរាងសង្ហាហើយ ថែមទាំងមានទឹកចិត្តសប្បុរសទៀត

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេបាននាំគ្នាចាប់អារម្មណ៍ទៅលើបុរសម្នាក់ដែលមានមុខមាត់ស្អាតបាត និង រូបរាងស្រស់សង្ហា ហើយថែមទាំងមានចិត្តល្អថែមទៀតពិសេសមានចរិតល្អក្នុងពេលបំពេញការងារជាមន្រ្តីម្នាក់ នៅក្នុងកន្លែងធ្វើលិខិតឆ្លងដែនសាខាខេត្តបាត់ដំបង ។

បុរសដែលធ្វើឱ្យគេមានការភ្ញាក់ផ្អើល និង សរសើរ ពីសកម្មភាពបំពេញការងារក្នុងកន្លែងធ្វើលិខិតឆ្លង ដែន ដែលតែងតែបានជួយដល់ប្រជាពលរដ្ឋ ដែលទៅធ្វើលិខិតឆ្លងដែនដោយមិនប្រកាន់នោះគឺមាន ឈ្មោះ Pisey Hang ។

ដោយសារតែមើលឃើញនូវអំពើល្អរបស់បុរសម្នាក់នោះហើយ ទើបនៅលើគណនីហ្វេសប៊ុក ដែល មានឈ្មោះ Somnok Pl បានធ្វើការបង្ហោះពីសកម្មភាពរបស់មន្ត្រីនគរបាលរូបសង្ហារនោះ ជាមួយការសរសេរថា ៖ “នាយកដ្ឋាន លិខិត ឆ្លងដែន​(សាខាលិខិតឆ្លងដែន​ខេត្តបាត់ដំបង) ខ្ញុំមិនខ្វល់ថាពួកគាត់ជាមន្ត្រី​ខេត្តណាឡេីយ​ ឃេីញល្អខ្ញុំត្រូវតែសរសេីរ​ និង លេីកទឹកចិត្ត​ពួកគាត់ជាមន្ត្រីគំរូ​ ហេីយយល់ពីអ្វីដែលរាស្ត្រត្រូវ​ការ និង យល់ ពីអ្វីដែលថ្នាក់ដឹកនាំចង់បាន។ ពេញចិត្ត​ share ” ៕