អាសូរនាងណាស់ ក្រុមគ្រួសារប្រឹងតាមរកព្រោះបាត់ខ្លួនតាំងពីខែវិច្ឆិកា ចុងក្រោយប្រទះឃើញគ្រោងឆ្អឹងទៅវិញ

អាសូរនាងណាស់ ក្រុមគ្រួសារប្រឹងតាមរកព្រោះបាត់ខ្លួនតាំងពីខែវិច្ឆិកា ចុងក្រោយប្រទះឃើញគ្រោងឆ្អឹងទៅវិញ

មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញគ្រោងឆ្អឹងសាកសព មនុស្សម្នាក់ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០ រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក្នុងដីឡូតិ៍ទុកចោល ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សពជនរងគ្រោះមានឈ្មោះ ចាន់ លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កសិករ សតិមិនគ្រប់។

តាមការបំភ្លឺរបស់ឈ្មោះ បូ ចាន់នី ភេទស្រី ត្រូវជាបងថ្លៃរបស់ជនរងគ្រោះថាជនរងគ្រោះបានដើរបាត់ពីផ្ទះនៅ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមិនឃើញជនរងគ្រោះត្រឡប់មកវិញទេ។ លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង២និង៣០នាទីរសៀល ស្រាប់តែមាន ឈ្មោះ តុង ម៉ាប់ ភេទប្រុស ជាប្រជាពលរដ្ឋ នៅឃុំអន្លង់រមៀតបានដើររកត្រីនៅក្នុងដីឡូតិ៍ទុកចោលបានប្រទះឃើញគ្រោង ឆ្អឹងសាកសព មនុស្សនៅក្នុងដីឡូតិ៍ខាងលើ រួចក៏បានរាយ ការណ៍ជូនមកសមត្ថកិច្ចភ្លាមៗ ។

ទើបកម្លាំងជំនាញស្រុក ខេត្ត កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យ ទៅលើសាកសពខាងលើនេះ បានស្លាប់ដោយសារតែករណីលង់ទឹក មិនពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីនោះទេ