រន្ធត់ណាស់!! រថយន្តឡិចស៊ីស ឆាបឆេះផ្ទុះខ្ទាតអ្នកបើកបរដែលជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឆេះខ្លោចខ្លួនប្រាណ

រន្ធត់ណាស់!!  រថយន្តឡិចស៊ីស ឆាបឆេះផ្ទុះខ្ទាតអ្នកបើកបរដែលជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឆេះខ្លោចខ្លួនប្រាណ

មានករណិអគ្គិភ័យមួយបានឆាបឆេះរថយន្តឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2M-8062 បណ្តាលឲ្យឆាបផ្ទុះខ្ទាតអ្នកបើកបររថយន្ត រងរបួសធ្ងន់ឆេះខ្លោចខ្លួន សង្ស័យគ្មានសង្ឈឹម និងបានផ្ទុះខ្ទាតឆាបឆេះទៅប៉ះនិងរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿងទៀត រួមទាំងសម្ភរៈលក់ដូររបស់ប្រជាពលរដ្ឋ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់ និងបញ្ជូនបុរសដែលត្រូវអគ្គិភ័យឆេះនោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែបើតាមប្រភពព័ត៌មានបឋម ពីកន្លែងកើតហេតុ ជនរងគ្រោះអាចនឹងគ្មានសង្ឃឹម នោះទេ ដោយសារតែអាការៈធ្ងន់ធ្ងរណាស់ ។

សូមបញ្ជាក់ថា ជនរងគ្រោះខាងលើនេះ គឺជាមន្ត្រីកងរាជអាវុធហត្ថ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង២០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ចំណុចផ្លូវ១០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។សូមទស្សនា សេចក្តីរាយការណ៍ផ្ទាល់ចេញពីកន្លែងកើតហេតុ