ជនជាតិម្នាក់នេះគិតអីហ្នឹងរាល់ថ្ងៃបានជាហ៊ានយកកាបូបមានគ្រាប់បែកកែច្នៃ៥គ្រាប់លុងចោលមុខប៉ុស្តិ៍នគរបាលចោមចៅទី១

ជនជាតិម្នាក់នេះគិតអីហ្នឹងរាល់ថ្ងៃបានជាហ៊ានយកកាបូបមានគ្រាប់បែកកែច្នៃ៥គ្រាប់លុងចោលមុខប៉ុស្តិ៍នគរបាលចោមចៅទី១

នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារបុរសជនជាតិចិនម្នាក់ បានស្ពាយកាបូប ដែលក្នុងនោះមានគ្រាប់បែកកាច្នៃ៥គ្រាប់ ប្លុងចោលមុខប៉ុស្តិ៍នគរបាលចោមចៅទី១ ហើយបុរសជនជាតិចិនរូបនោះត្រូវបានសមត្ថកិច្ចចាប់ឃាត់នាំយកមកអធិការខណ្ឌពោធិ៍សែនជ័យ។ បុរសជនជាតិចិន រូបនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ គែបានឃើញបុរសម្នាក់ជាជនជាតិចិន បានស្ពាយកាបូ១ ពណ៌ខ្មៅ ដើររេរាចុះឡើង ហើយបានប្លុងចោលកាបូបស្ពាយចោលមុខប៉ុស្តិ៍នគរបាលចោមចៅទី១ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ដោយមានការងឿងឆ្ងល់ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសជនជាតិរូបនោះភ្លាមៗផងដែរ។

បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ និងកម្លាំងស៊ីម៉ាក់ ចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ។