កាន់តែភ្ញាក់ផ្អើលពេលដឹងមូលហេតុដែលធ្វើអោយរថយន្ត TOYOTAនេះក្រឡាប់ផ្ងារជើង

កាន់តែភ្ញាក់ផ្អើលពេលដឹងមូលហេតុដែលធ្វើអោយរថយន្ត TOYOTAនេះក្រឡាប់ផ្ងារជើង

បុរសបេីករថយន្ត​ TOYOTA ១គ្រឿងជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងនៅនឹងកន្លែងកើតហេតុ​ រងការខូចខាតយ៉ាងដំណំ​ នៅតាមបណ្ដោយផ្លូវលេខ២៨៩​ ទល់មុខផ្សារទួលគោក​ ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ នាវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ ២០១៩​ ។

យោងតាបប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ បេីករថយន្តម៉ាក​ TOYOTA TACOMA ១គ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​2AK-5341 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩​ ក្នុងទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនយ៉ាងលឿន​ ខណ:ពេលមកដល់ចំណុចកេីតហេតុ​ គេចមិនទាន់​ ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងនៅនឹងកន្លែងកើតហេតុ​ រងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡេីយ​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំការដោះស្រាយតាមនីតិវិធី