ផ្អើលទៀតហើយ ឆេះបង្គោលភ្លើង ហើយបានរាល់ដាលទៅឆេះរថយន្តអស់ពីរគ្រឿងទាំងព្រឹកព្រលឹម !

ផ្អើលទៀតហើយ ឆេះបង្គោលភ្លើង ហើយបានរាល់ដាលទៅឆេះរថយន្តអស់ពីរគ្រឿងទាំងព្រឹកព្រលឹម !

មិនទាន់ងើបពីគេងផង មានករណីឆេះបង្គោលភ្លើងទាំងព្រឹកព្រលឹម នៅក្បែរព្រះរាជដំណាក់នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោងជិត៦ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៩នេះ បណ្តាលឱ្យប្រព័ន្ធអគ្គីសនីនៅចំណុចនោះ ត្រូវកាត់ផ្តាច់ និង រថយន្តស្តារ៉ិចចំនួន២គ្រឿង ដែលចតនៅក្បែរនោះ ត្រូវបានអគ្គិភ័យឆាប់ឆេះ បណ្តាលឱ្យខូចខាតអស់ ។

បន្ទាប់ពីមានអគ្គិភ័យឆាប់ឆេះនៅបង្គោលភ្លើងនោះ អង្គភាពអគ្គិសនីខេត្តព្រះសីហនុ បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងPMT333 និង Sx35ដើម្បីឱ្យក្រុមការងារពន្លត់អគ្គិភ័យធើ្វការពន្លត់ភ្លើងដែលឆេះខ្សែកាបអ៊ិនធឺណេតរាលដាលដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) បណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ក្នុងនោះចរន្តអគ្គីសនីនឹងដំណើរការវិញ ក្រោយជួសជុលរួច ។