នរណាខ្លះមិនធ្លាប់បានឃើញយុវវ័យសម័យមុន!! ពេលនេះ លោក​ទេព រិ​ន​ដា​រ៉ូ បង្ហាញរូបថត​រំលឹក​សម័យ​ខោជើងប៉ាត់

នរណាខ្លះមិនធ្លាប់បានឃើញយុវវ័យសម័យមុន!! ពេលនេះ លោក​ទេព រិ​ន​ដា​រ៉ូ បង្ហាញរូបថត​រំលឹក​សម័យ​ខោជើងប៉ាត់

លោក​ទេព រិ​ន​ដា​រ៉ូ បាន​បង្ហាញ​រូបថត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​សន្លឹក ជា​រូប​ពី​អតីត​កាលដែល​លោក​ទៅ​សិក្សា​នៅ​ប្រទេស​រុ​ស្សី ។ ដោយ​មិន​បាន​បញ្ជាក់​ពី​ឆ្នាំ និង​មុខ​វិជ្ជា​ដែល​លោក​ទៅ​សិក្សា​នៅ​រុ​ស្សី ប៉ុន្តែ​បើ​តាម​រយៈ​រូប​រូបភាព​ទាំងនោះ​គឺ​តាំង​តែ​ពី​លោក​នៅ​វ័យក្មេង ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ទេព រិ​ន​ដា​រ៉ូ បាន​បញ្ចេញ​រូបភាព​ទាំងនោះ គឺ​ដោយសារ​លោក​ចង់​រំលឹក​ពី​អតីត​កាលដែល​លោក​បាន​ទៅ​លេង​តំបន់​មួយ​ក្នុង​ប្រទេស​រុ​ស្ស៊ី​នា​រដូវ​ទឹកកក ស្រប​ពេល​នៅ​ស្រុក​ខ្មែរ​កំពុង​ធ្លាក់​ខ្យល់​ត្រជាក់ ។

ជាមួយនឹង​រូបភាព​អតីតកាល​ជា​ច្រើន​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​ទេព រិ​ន​ដា​រ៉ូ ក៏​បាន​សរសេរ​ថា ធ្លាក់​ខ្យល់​បែប​នេះ​នឹកឃើញ​កាលពី​នៅ​ក្មេង រៀន​នៅ​សហភាព​សូ​វៀត​ពេល​រដូវ​ធ្លាក់​ទឹកកក គេ​នាំ​ទៅ​លេង​លើ​ភ្នំ​មួយ​ដែល​មាន​រូបចម្លាក់​ធំ​បំផុត​នាទី​ក្រុង​វ៉ូ​ហ្គូ​ហ្គ្រា​ដ​តាម​បណ្តោយ​ទីក្រុង​វ៉ូ​ល​ហ្គា ពិតជា​ត្រជាក់​ខ្លាំង​ណាស់​ជាមួយ​មិត្តភក្តិ​នាំ​គ្នា​រត់ឡើង​ទៅ​លើ​ដើម្បី​បាន​ឆាប់​ទៅ​ដល់​មុនគេ ព្រោះ​ប្រញាប់​ថតរូប »​។

រូបភាព​ទាំងនេះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​លោក​ទេព រិ​ន​ដា​រ៉ូ ។​រូបភាព​របស់​លោក​ទេព រិ​ន​ដា​រ៉ូ បាន​បង្ហាញ​នេះ​ក៏​រំលឹក​ពី​អតីតកាល​អំឡុង​ទស​វត្ស​ទី​៨០​ដែល​បុរស​និយម​លើ​ម៉ូ​ដ​ខោល​ជើង​ប៉ាត់ ធំ​ៗ​ផង​ដែរ