អបអរសាទរដែលពួកគាត់រកឃើញសុភមង្គលនិងមនុស្សជាទីស្រលាញ់ប្រចាំជីវិត

អបអរសាទរដែលពួកគាត់រកឃើញសុភមង្គលនិងមនុស្សជាទីស្រលាញ់ប្រចាំជីវិត

ធម្មជាតិពិតជាមានការប្រែប្រួលច្រើន រីឯចិត្តមនុស្សក៏ដូចគ្នាដែរ ដោយការស្រឡាញ់ភេទដូចគ្នាចេះតែលេចមុខហូរហែ បើទោះបីជានៅក្នុងប្រទេសកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាតឱ្យរៀបការភេទដូចគ្នាយ៉ាងណាក្តី ។

កាលពីពេលថ្មីៗកន្លងទៅនេះ គេបានសង្កេតឃើញនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការបង្ហោះ និង​ ស៊ែរចែកចាយតៗគ្នានូវគូស្នេហ៍ខុសធម្មជាតិរវាង ស្រី និង ស្រី ដោយសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែម ។ តែលើកនេះ ក៏មានការលេចចេញនូវស្នេហាខុសធម្មជាតិមួយគូទៀតហើយ គឺម្តងនេះរវាង បុរស និង បុរស ដោយពួកគេបានរៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នា ហើយបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាមិនចាញ់គូស្នេហ៍ស្រី និង ស្រីលើកមុនឡើយ ។

ទោះបីជាដឹងថា ស្នេហារបស់ពួកគេខុសធម្មជាតិពិតមែន ក៏ពួកគេទាំងពីរនាក់នៅតែបន្តចាប់ដៃគ្នាមិនលែងដែរ ហើយប្រឹងដើរទៅមុខជាមួយគ្នា ហើយសន្យាថានឹងចូលរោងការជាមួយគ្នាថែមទៀតផង ។ ទោះជាយ៉ាងណា ក៏ពួកគេមិនទាន់បានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃថ្ងៃចូលរោងការរបស់ពួកគេឡើយ ។