គង់តែមានថ្ងៃនេះទេ! ម៉ូតូឡាំប៉ាតាឥណ្ឌា​ក្រឡាប់ផ្ងារ​ជេីងរងការខូចខាតយ៉ាងដំណំ​ ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង

គង់តែមានថ្ងៃនេះទេ! ម៉ូតូឡាំប៉ាតាឥណ្ឌា​ក្រឡាប់ផ្ងារ​ជេីងរងការខូចខាតយ៉ាងដំណំ​ ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង

រាជធានីភ្នំពេញ​៖ រថយន្តឡិចស៊ីសRX-400Hមួយគ្រឿងបានប៉ះគ្នាជាមួយម៉ូតូឡាំប៉ាតាឥណ្ឌា​បណ្ដាលអោយក្រឡាប់ផ្ងារ​ជេីងរងការខូចខាតយ៉ាងដំណំ​ ហេតុការនេះកើតឡើងនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ​២២៣​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី1​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ នាវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០១៩​ ៕

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃេីញ​ បុរសម្នាក់​ បេីករថយន្តម៉ាកឡិចស៊ីសRX-400H​ ​ ១គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ2AX-8972​ ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិច ខណ:មកដល់ត្រង់ចំណុចកេីតហេតុ ក៏បានប៉ះជាមួយនិងម៉ូតូឡាំប៉ាតាឥណ្ឌា ១គ្រឿង​ ពាក់ស្លាកលេខកំពង់ចាម1T-6162ដែលបានធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងបានប៉ះគ្នាយ៉ាង​ពេញទំហឹង​ បណ្ដាលអោយកង់បីឥណ្ឌាក្រឡាប់ផ្ងាជេីងរងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ​ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូឡាំប៉ាតាឥណ្ឌាទៅរក្សាទុកដើម្បីរងចាំការដោះស្រាយតាមក្រោយ​