មិនដឹងថាម្តាយគាត់និងគ្រួសារគាត់ឈឺចាប់ប៉ុណ្ណាទេនៅពេលដែលកូនគិតខ្លីចឹង គ្រាន់តែរឿងប៉ុណ្ណឹងសោះក៏គិតខ្លីលោតទឹកសម្លាប់ខ្លួនទៅហើយ តើមានបានគិតដល់ម្តាយឪពុកដែរឬទេ?

មិនដឹងថាម្តាយគាត់និងគ្រួសារគាត់ឈឺចាប់ប៉ុណ្ណាទេនៅពេលដែលកូនគិតខ្លីចឹង គ្រាន់តែរឿងប៉ុណ្ណឹងសោះក៏គិតខ្លីលោតទឹកសម្លាប់ខ្លួនទៅហើយ តើមានបានគិតដល់ម្តាយឪពុកដែរឬទេ?

ភ្នំពេញ ៖ មកដល់ពេលនេះបានដឹងមូលហេតុហើយនាងក្រមុំដែលបានដាច់ចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកព្នៅកាលពីរសៀលថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨កន្លងទៅនេះដោយសានាងខឹងសុំឪពុកម្ដាយទិញចិញ្ចៀនពេជ្រនិងទូរស័ព្ទមិនបានដូចបំណងនិងមានវិប្បត្តិក្នុងគ្រួសារបន្ដិចបន្ដួចផងដែរ។

នេះបើយោងតាមការបកស្រាយរបស់ឪពុកម្ដាយជនរងគ្រោះដែលបានបញ្ជាក់ប្រាប់សមត្ថកិច្ចបន្ទាប់ពីតាមមករកកូនមកដល់ប៉ុស្ដិ៍នគរបាលព្រែកព្នៅ។ នារីរងគ្រោះមានឈ្មោះសែ ពុទ្ធារី អាយុ២៤ឆ្នាំរស់នៅភូមិកៀនឃ្លាំ សង្កាតជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់នោះបានជិះម៉ូតូមួយគ្រឿង មិនច្បាស់ថាមកពីទិសណាទេ បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានលីយ៉ុងផាត់ឬស្ពានព្រែកព្នៅ ទើបកម្លាំងនគរបាលប៉ុស្តិ៍ព្រែកព្នៅ ដែលឈរជើងក្បែរនោះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ តែមិនបានឃើញជនរងគ្រោះទេ ព្រោះលិចចុះទៅក្នុងទឹកបាត់ទៅហើយនិងដោយសារទឹកហូរខ្លាំងផង។

សមត្ថកិច្វបានប្រាប់ឲ្យដឹងថា ម៉ូតូដែលបន្សល់ទុកម៉ាកនៅលើស្ពាននោះម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HA-2732 បន្សល់ទុកនៅកន្លែងកើតហេតុត្រូវ បានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រែកព្នៅ ដើម្បីរង់ចាំសាច់ញាតិមកទទួល ។

បើតាមសាច់ញាតិជនរងគ្រោះបានប្រាប់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានសុំឪពុកម្ដាយមកលេងផ្ទះបងប្អូននៅម្តុំព្រែកលៀប លុះមកដល់រសៀលថ្ងៃដដែល មានគេប្រាប់ថា កូនលោតទឹកសម្លាប់ខ្លួនលើស្ពានលីយ៉ុងផាត់បាត់ទៅហើយ គ្រាន់តែទទួលដំណឹងនេះភ្លាម គាត់ក៏ប្រញាប់មកកន្លែងកើតហេតុ ភ្លាមតែមិនបានឃើញ ហើយបានរត់ទៅប៉ុស្តិ៍នគបាលព្រែកព្នៅដើម្បីសួរនាំទើបដឹង។សមត្ថកិច្ចបានប្រគល់ម៉ូតូឲ្យក្រុមគ្រួសារជនរងគ្រោះ ហើយក្រុមគ្រួសារបានរៀបចំធ្វើបុណ្យតាមប្រពៃណីទោះបីរកសព្វកូនមិនទាន់ឃើញក៍ដោយ៕