ផ្អើលថ្មីទៀតហើយនៅខេត្តព្រះសីហនុ!!! ទំនាស់ដីសាលា តុលាការខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក រស់ សា​រាំ ​ព្រះរាជ​អាជ្ញា​ រង​អម​សាលាតំបូង​ខេត្ត​ព្រះ​សីហ​នុ ចុះ​វាស់វែង​រក​ទីតាំង​ដី​

ផ្អើលថ្មីទៀតហើយនៅខេត្តព្រះសីហនុ!!! ទំនាស់ដីសាលា តុលាការខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក រស់ សា​រាំ ​ព្រះរាជ​អាជ្ញា​ រង​អម​សាលាតំបូង​ខេត្ត​ព្រះ​សីហ​នុ ចុះ​វាស់វែង​រក​ទីតាំង​ដី​

ខេត្តព្រះសីហនុ ៖ ពិតជា​ប្លែក​មិន​ចេះ​ចប់​មែន សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ចាប់តាំងពី​ហាងឆេង​ដីធ្លី​បាន​ឡើង​កប់​ពពក​មក រឿង​រ៉ាវ​ប្លែក​ៗ​បាន​កើត​ឡើងជា​ហូរហែ ​មិន​ចេះ​ចប់​ទាល់តែ​សោះ​ សូ​ម្បី​តែ​ដី​សាលា​ជា​ថ្នាល​បណ្តុះ​ធន​ធាន​មនុស្ស​ មាន​ទាំង​ប័ណ្ណ​កម្ម​សិ​ទ្ធិ​ ក៏​ចេះ​តែ​មាន​មនុស្ស​មួយ​ចំនួន​ធ្វើ​ទៅ​រួច​ដែរ​ ។

ជុំវិញ​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ តុលា​ឆ្នាំ​២០១៨​ នៅ​សាលា​បឋម​សិក្សា មធ្យម​សិក្សា និង​សាកលវិទ្យាល័យ​ឡាយ​ហ្វ​ ស្ថិត​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ លោកគ្រូ អ្នកគ្រូ​ជា​ច្រើន​ក្នុង​សាលា​ បាន​បង្ហាញ​ទស្សនៈ​ដូច​ៗ​គ្នា​ថា ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ប៉ុន្មាន​​២​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​វត្តមាន​ជនជាតិ​ចិន​ជា​ច្រើន ​បាន​ចូល​ទៅ​ស្នាក់​នៅ​ជា​ច្រើន ដែល​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​កើនឡើង​ចំពោះតម្លៃ​ដីធ្លី​ជា​ខ្លាំង និង​មាន​បញ្ហា​ជា​ច្រើន​ ជាមួយ​ការ​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ ជា​ច្រើន​កន្លែង ជាក់ស្តែង ​ទីតាំង​ដី​សាលា​មាន​អាយុ​ជិត​២០​ឆ្នាំ​មក​ហើយ ថែម​ទាំង​មាន​ប័ណ្ណ​កម្ម​សិ​ទិ្ធ​​ស្រប​ច្បាប់​ទៅ​ហើយ ​ស្រាប់តែ​ត្រូវ​បាន​តុលាការខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក រស់ សា​រាំ ​ព្រះរាជ​អាជ្ញា​
រង​អម​សាលាតំបូង​ខេត្ត​ព្រះ​សីហ​នុ ចុះ​វាស់វែង​រក​ទីតាំង​ដី​ទំនាស់​រវាង​ឈ្មោះ ឈ​ន វិច្ឆិកា និង​ឈ្មោះ ឃៀន ច​ន្ថា ទៅ​វិញ​។

លោក ដេ​វិត​ឃូ ជនជាតិ​កូរ៉េ ដែល​ជា​ម្ចាស់​កម្ម​សិ​ទ្ធិ​ស្របច្បាប់ បន្ទាប់​ពី​ទទួល​បាន​សញ្ជាតិ​​​ខ្មែរ​ពេញលេញ​មក​បាន​អះអាង​ថា ដោយសារ​តែ​ស្រលាញ់​ជនជាតិ​ខ្មែរ រូប​លោក​បាន​មក​រស់នៅ​កម្ពុជា ​ជាមួយ​ប្រ​ព​ន្ធ​កូន​តាំងពី​ឆ្នាំ​១៩៩៧ ហើយ​បាន​បើក​សាលា​​បណ្តុះបណ្តាល​កុំព្យូទ័រ ​និង​ភាសាបរទេស​ដោយ​ឥត​គិតថ្លៃ រហូត​មាន​សិស្ស​កើនឡើង​ច្រើន ​ទើប​ធ្វើ​អោយ​គាត់​សម្រេចចិត្ត​ទិញ​ដី​នៅចំណុច​​ជើងភ្នំ​ចំណុច​​ទីតាំង​ទំនាស់ និង បាន​បើក​សាលា​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០០ ហើយ​បាន​ទិញ​ពង្រីក​ផ្ទៃដី​ជា​បន្តបន្ទាប់​តាម​ល​ទ្ធ​​ភាព ដោយ​បាន​ដាក់​ឈ្មោះ​កូនសិស្ស​របស់​លោក ដោយ​កាលនោះ​លោក​ពុំ​ទាន់​បាន​ចូល​សញ្ញា​ត្តិ​ខ្មែរ​នៅឡើយ ហើយ​​មាន​​ប័ណ្ណ​កម្ម​សិទ្ធិ​ ​ដោយ​ពុំ​មាន​ជន​ណា​មក​ប្តឹង​ជំទាស់​​ឡើយ ទើបតែ​ពេល​នេះ ​ស្រាប់តែ​លិចមុខ​ឈ្មោះ ឈ​ន វិច្ឆិកា​ បាន​មក​អះអាង​ថា ដី​មួយ​ផ្នែក​របស់​សាលាជា​ដី​គេ​ទៅ​វិញ ទាំង​ដី​ក្នុង​បណ្តឹង​មិនមែន​ជា​ឈ្មោះ​របស់​លោក ឬ​ជា​ឈ្មោះ​កូនសិស្ស​របស់​លោក ​ដែល​មានឈ្មោះ​ក្នុង​ប័ណ្ណ​កម្ម​សិ​ទ្ធិ ​។

​លោក​បន្ត​ថា​ វា​ពិតជា​មិន​ត្រឹមត្រូវ​ឡើយ ខ​ណៈពេល​ដីកា​​សម្រេច​របស់​ប្រ​ព័​ន្ធ​​តុលាការ​កម្ពុជា​កាត់ក្តី​ឈ្នះ​ទៅ​លើ​ឈ្មោះ​ឃៀន ច​ន្ថា បែ​រ​ជា​មក​ចុះ​វាស់វែង​អនុវត្ត​ន៍​លើ​ដី​កម្ម​សិ​ទ្ធិ​ស្របច្បាប់​អ្នក​ដទៃ​ទៅ​វិញ បើ​ធ្វើ​បែប​​នេះ​ បាន​តើ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ធ្វើ​ឡើង​ដើម្បី​អ្វី? ​ដូចនេះ​សូម​ស្ថាប័ន​ពាក់​ព័​ន្ធ មេ្ត​ត្តា​ជួយ​រក​យុ​ត្តិ​ធ​ម៏​ផង ។

ទាក់​ទិន​ទៅ​នឹង​ការ​ចុះ​អនុវត្ត​វាស់វែង​លើ​ទីតាំង​ដី​ទំនាស់​នេះ​​ផង​ដែរ លោក រស់​សា​រាំ​ ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត ​បណ្តាញ​ព័​ត៌​​មាន​​ពុំ​ទាន់​អាច​ទាក់ទង​បាន​នៅឡើយ​ទេ ​ព្រោះ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​លើក ប៉ុន្តែ​លោក​បាន​ឆ្លើយ​តប​តាម​សារ​អេ​ឡិច​ត្រូ​​និ​ក​​ដោយ​ខ្លី​ថា «សំណុំរឿង​នេះ ដើមបណ្តឹង​បាន​ប្តឹង​តាំងពី​ឆ្នាំ​២០០៣​មកម្លេ៉ះ រហូត​ឈ្នះក្តី​ចេញ​សាលក្រម​ស្ថាពរ​ទៀត​​ផង មិនមែន​ប្តឹង​ភ្លាម​ចុះ​អនុវត្ត​​​ភ្លែត​នោះ​ទេ​» ។

ប្រភព៖ កោះសន្តិភាព