ស្ងាត់​ៗ​តារាចម្រៀង​និយម​បទ​ពីដើម​ ​យន់​ ​សុភាព​ ​រៀបការ​បាត់​ ​ភរិយា​វិញក៏ស្រស់​ស្អាត​ ​!​ ​

ស្ងាត់​ៗ​តារាចម្រៀង​និយម​បទ​ពីដើម​ ​យន់​ ​សុភាព​ ​រៀបការ​បាត់​ ​ភរិយា​វិញក៏ស្រស់​ស្អាត​ ​!​ ​

​តារាចម្រៀង​ដែល​និយម​បទចម្រៀង​ពី​ដើម​ៗ​​ ​យន់​ ​សុភាព​ ​បាន​ចូល​រោងការ​តាំងពី​ពាក់កណ្តាល​​ខែឧសភា​ជាមួយ​នារី​រូប​ស្រស់​សោភា​ម្នាក់​ តែ​យ៉ាងណា​លោក​ទើប​នឹង​មក​ធ្វើពិធី​កាត់​ចំណងដៃ​កាលពីថ្ងៃទី ០២ មិថុនាកន្លងទៅ​នេះ​ ​។​ ​



​ក្រោយពី​រៀបការ​បាន​ប្រមាណ​ជាង​កន្លះ​ខែ​លោក​ ​យន់​ ​សុភាព​ ​បាន​រៀបចំ​ពិធី​កាត់​ចំណងដៃ​ជាថ្មី​ម្តង​ទៀត​នៅ​ភ្នំពេញ​ ដោយមាន​ការចូលរួម​ពីសំណាក់​តារា​ក្នុង​សិល្បៈ​មួយចំនួន​ដូចជា​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​ទៀង​ ​មុំ​សុធា​វី​ ​និង​ ​លោក​ ​មុត​ ​ឧត្តម​ ​ជាដើម​ ​។​ ​ក្នុង​នោះ​ក៏​មានការ​សរសើរ​ថា​ភរិយា​របស់​លោក​ ​យន់​ ​សុភាព​ ​ពិតជា​ស្រស់​ស្អាត ​និង​ស័ក្តិ​សមគ្នា​ណាស់​ ​ហើយក៏​ជូនពរ​ឱ្យ​គូស្នេហ៍​មួយគូ​នេះ​ស្រឡាញ់​គ្នា​ជា​រៀង​រហូត​ ​។​ ​



​លោក​ ​យន់​ ​សុភាព​ ​ជាតា​រា​ចម្រៀង​ដែល​មាន​ប្រជាប្រិយ​ភាព​គួរសម​ ​ភាគច្រើន​លោកនិយម​ច្រៀង​បទ​​ពី​សម័យ​ដើម​ ​ហើយលោក​ជាតា​រា​ចម្រៀង​ដែល​មាន​ទីផ្សារ​ខ្លាំង​នៅ​ក្រៅប្រទេស​ ​។​ ​ក្រោយ​រៀបការ​ ​យន់​ ​សុភាព​ ​នៅតែ​បន្ត​អាជីព​ចម្រៀង​នេះ​ដដែល​ ​ហើយ​ភរិយា​របស់​លោក​ក៏​មិន​មានចិត្ត​ប្រចណ្ឌ​ដែរ​ ​៕​ ​