ល្បួងសង្សារមកលេខផ្ទះ៦ថ្ងៃបានដៃរួមរ័កអត់ប្រណីជារៀងរាល់យប់ ១យប់ៗរួមរ័ករហូតដល់…

ល្បួងសង្សារមកលេខផ្ទះ៦ថ្ងៃបានដៃរួមរ័កអត់ប្រណីជារៀងរាល់យប់ ១យប់ៗរួមរ័ករហូតដល់…

បុរសម្នាក់បានល្បួងសង្សាររបស់ខ្លួនទៅលេងផ្ទះ រយៈពេល៦ថ្ងៃ និងបានរួមរ័កជាមួយគ្នាជារៀងរាល់យប់ (១យប់ ២ដង) ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។ លុះក្រោយពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ តាមរកកូនស្រីឃើញ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបុរសជាគូស្នេហ៍របស់កូនស្រី កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះជា វ៉ាន់ដេត អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះខ.ស.អ អាយុ១៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា កន្លងមក ជនសង្ស័យនិងក្មេងស្រីរងគ្រោះ ធ្លាប់ទាក់ទងស្នេហាជាមួយគ្នាមួយរយៈមកហើយ លុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីយប់ ជនសង្ស័យក៏បានហៅក្មេងស្រីរងគ្រោះឱ្យទៅលេងផ្ទះរបស់ខ្លួន ហើយបានរួមភេទជាមួយគ្នា៦យប់ជាប់គ្នា ដោយក្នុង១យប់ ចំនួន២ដង។

ដោយបាត់កូនស្រីមិនឃើញត្រឡប់មកផ្ទះវិញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ម្តាយរបស់ក្មេងស្រីរងគ្រោះបានតាមរកឃើញកូនស្រីកំពុងនៅផ្ទះជាមួយជនសង្ស័យ ក៏ប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវឃាត់ខ្លួនតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះក្នុង១យប់ ចំនួន២ដងមែន អស់រយៈពេល៦យប់ជាប់ៗគ្នា។ ពួកគេរួមរ័កគ្នានេះ គឺជាការព្រមព្រៀងគ្នា។ ជុំវិញករណីខាងលើនេះ លោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យឈ្មោះគា វ៉ាន់ដេត ដើម្បីចាត់ការតាមនីតិវិធី