ភ្ញាក់ផ្អើលទៀតហើយ! ពេលនេះយុវជនមីល្ពៅខេត្តបាត់ដំបង បង្ហាញពីការពិសោធធ្វើស្រាម្នាស់ទទួលបានជោគជ័យមួយទៀត

ភ្ញាក់ផ្អើលទៀតហើយ! ពេលនេះយុវជនមីល្ពៅខេត្តបាត់ដំបង បង្ហាញពីការពិសោធធ្វើស្រាម្នាស់ទទួលបានជោគជ័យមួយទៀត

មហាជនពិតជាស្គាល់យុវជនដែលផលិតមីល្ពៅនៅខេត្តបាត់ដំបងហើយ ដែលកន្លងទៅគេមានឈ្មោះល្បីដោយសារបានផលិតមីល្ពៅគ្មានសារធាតុគីមី និង រួមចំណែកជួយដល់កសិករដែលដាំល្ពៅផងដែរ តែពេលនេះគេបានបង្ហាញស្នាដៃថ្មីមួយទៀតហើយគឺការពិសោធលើស្រាម្នាស់ទទួលបានជោគជ័យ ។

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់យុវជនផលិតមីល្ពៅនៅខេត្តបាត់ដំបង គេឃើញមានការបង្ហោះរូបភាព និង សរសេរសារថា ការពិសោធន៍លើស្រាម្នាស់ ទទួលបានជោគជ័យ វត្ថុធាតុដើមជាផ្លែម្នាស់ទិញមកពីស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ជាប្រភេទស្រា wine ( Battambang Pineapple Wine) អាចពិសាបានដោយមិនប៉ះពាល់ដល់សុខភាព គ្មានសារធាតុគីមី ។ គេមិនទាន់ដឹងថា ក្រោយការពិសោធបានជោគជ័យយុវជនរូបនោះនឹងដំណើរការផលិតស្រាម្នាស់នៅពេលណាឡើយ ?