ស៊ែរចែកគ្នាដឹងផង! ខុសឈ្មោះក្នុងសំបុត្រកំណើត ចង់កែតម្រូវគ្មានអីពិបាក អស់តែ ៥ ពាន់រៀល តែត្រូវភ្ជាប់ឯកសារទាំងនេះ

ស៊ែរចែកគ្នាដឹងផង! ខុសឈ្មោះក្នុងសំបុត្រកំណើត ចង់កែតម្រូវគ្មានអីពិបាក អស់តែ ៥ ពាន់រៀល តែត្រូវភ្ជាប់ឯកសារទាំងនេះ

មានប្រជាពលរដ្ឋមិនតិចឡើយតែងជួបប្រទះបញ្ហាចំពោះឯកសារសំខាន់ៗក្នុងជីវិត ដូចជា​អ្នក​ខ្លះ​ខុស​ឈ្មោះ​ក្នុងសំបុត្រកំណើត ហើយចង់ដឹងថាប្រសិនបើចង់កែតម្រូវត្រូវធ្វើយ៉ាងណាខ្លះ? តទៅនេះជាការចែករំលែកបទពិសោធន៍ពីលោក ឬទ្ធិ ទើបតែទៅកែតម្រូវឈ្មោះក្នុងសំុបុត្រកំណើតកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅឯតុលាការខេត្តកំពង់ស្ពឺ ។

លោកឱ្យដឹងថា ករណី​ខុស​ឈ្មោះ​ក្នុងសំបុត្រកំណើត បុគ្គលដែលជាអ្នកចង់កែតម្រូវ ត្រូវទៅកាន់តុលាការខេត្តរបស់ខ្លួន ដែលភ្ជាប់​ទៅ​ជាមួយ សំបុត្របញ្ជាក់កំណើតដែលខុសឈ្មោះនោះ ព្រមទាំងឯកសារយោង​មួយចំនួនដែល​មាន​ឈ្មោះ​ត្រឹម​ត្រូវ​ដូចជា ៖

១. អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ២. វិញ្ញាបនបត្របណ្ដោះអាសន្នបឋមភូមិ ៣. វិញ្ញាបនបត្របណ្ដោះអាសន្នទុតិយភូមិ ៤. សញ្ញាបត្របរិញ្ញាបត្រ ៥. វិញ្ញាបនបត្រ ឬ ប័ណ្ណសរសើរផ្សេងៗដែលទទួលបានកន្លងមក

សូមបញ្ជាក់ថា ឯកសារយោងនេះគឺមិនដូចគ្នាឡើយ អ្នកខ្លះមានត្រឹមបាក់ឌុប ឬ ឌីប្លូម ឬ អ្នកខ្លះទៀត មានតែលិខិតបញ្ជាក់ផ្សេងៗ តែហោចណាស់ត្រូវភ្ជាប់ទៅ​ជាមួយយ៉ាងហោចណាស់​ឱ្យបានពីរទៅបី​សន្លឹក​ក្រៅ​ពីអត្តសញ្ញាណប័ណ្ណ ទើបមន្ត្រីព្រមជឿជាក់ និង ធ្វើការកែតម្រូវជូន ។

ក្រោយភ្ជាប់ឯកសារយោងគ្រប់គ្រាន់ដែលបញ្ជាក់ថា យើងពិតជាឈ្មោះបែបនេះមែន នោះមន្ត្រី ឬ បុគ្គលិកបណ្ដែតក្នុងតុលាការខេត្ត ឬ ក្រុង នឹងឱ្យពាក្យបំពេញសុំកែតម្រូវ បន្ទាប់ពីបំពេញ និង ផ្ដិតមេដៃហើយ បងប្អូនត្រូវបង់ថ្លៃពន្ធត្រឹមតែ ៥ ០០០ រៀលប៉ុនណោះជាការស្រេច ។ ក្រោយបំពេញ​ពាក្យ​ស្នើរ​សុំកែតម្រូវបាន ១ ទៅ ២ សប្ដាហ៍ ទើបក្រុមការងារទាក់ទងដើម្បីទៅទទួលតាមរយៈលេខ​ទូរសព្ទដែលដាក់​ក្នុង​ពាក្យ​ស្នើរ​សុំនោះ ។

កន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃក៏បានឱ្យដឹងដែរថា ប្រសិនបើបងប្អូនចង់កែតម្រូវទិន្នន័យអត្តសញ្ញាណ​អាចអញ្ជើញទៅកាន់ទីតាំងមួយចំនួនដូចជា ៖

១.នាយកដ្ឋាន​អត្រា​នុកូលដ្ឋាន នៃ​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ ​ដែល​មាន​អាស័យដ្ឋាន​នៅ​ផ្លូវ​ជាតិ​លេខ១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (ទល់​មុខ​បុរី​ប៉េងហួត បឹង​ស្នោរ) ។ ២. សាលា​ក្រុង ស្រុក ខណ្ឌ នៃ​ទីតាំង​ដែល​បញ្ជី​អត្រា​នុកូលដ្ឋាន​របស់​សាមី​ខ្លួន​បាន​នឹង​កំពុង​រក្សា​ទុក ។