ភ្ញាក់ព្រើតពេលឃើញវីឡាកប់សារីរបស់វ៉ាង ស្រីណូ (មានវីដេអូ)

ភ្ញាក់ព្រើតពេលឃើញវីឡាកប់សារីរបស់វ៉ាង ស្រីណូ (មានវីដេអូ)

ទើបតែ​បង្ហាញ​នូវ​គ្រឿងអលង្ការ​មាស ដែលមាន​តម្លៃ​ថ្លៃ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ប៉ុន្មាន​ម៉ោង​មុននេះ វ៉ាង ស្រីណូ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក ព្រមទាំង​វិ​ដេ​អូ ដែល​បង្ហាញ​ពី​វីឡា​ធំ​ទ្រនុំ​ខ្ពស់​ថ្មី​របស់​នាង ដែល​ទើបនឹង​សាងសង​រួច អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ​នាង​បានប្រកាស​ក្តែ​ង​ថា វីឡា​នេះ​គឺជា​កម្ម​សិទ្ធ របស់​នាង ។​

​វ៉ាង ស្រីណូ បាន​និយាយថា « នាង​ខ្ញុំ​ជា​ម្ចាស់ផ្ទះ​សូម​ថ្លែងអំណរគុណ​ដល់​លោក​ប្អូន Jing Jung Vang និង​លោកឪពុក អ្នក​ម្តាយ ជាទី​ស្នេហា ដែល​បាន​ទៅ​មើលថែទាំ​ផ្ទះ​ឱ្យ​ចាស ! ម្ចាស់ផ្ទះ​នេះ​វិញ​មិនដែល​បាន​ទៅ​អើត​ផ្ទះ មើលថែ​ផ្ទះ​សោះ​ចាស ! ព្រោះ​រវល់​សម្រាក​ថែ​ស្បែក​និង​សម្រស់ ព្រោះថា​អូន​អត់​ខ្វល់ ក៏មាន​អ្នក​ខ្វល់​ជំនួស​ដែរ​ចា សូម​អរគុណ » ។​

​សារ​មួយ​ឃ្លា​នេះ​ពិតជា​ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ខ្លាំង រួមជាមួយ​វី​ដេ​អូ​មួយ​នេះ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​ជុំវិញ​ផ្ទះ​របស់​នាង​ពិត​ជាធំ​ស្កឹមស្កៃ​មែន នរណា ក៏​បើកភ្នែក​ធំៗ​មើល​ដែរ រហូត​ម្នាក់ៗ​លាន់មាត់​ថា វីឡា​នេះ​តម្លៃ​ក្បែរ​លាន​ដុល្លារ​ឯណោះ មាន​ទីធ្លា​ធំ​ទូលាយ គួរឱ្យ​ចង់​រស់នៅ ។​

​វ៉ាង ស្រីណូ កាន់តែ​មានជីវិត​ហ៊ឺហារ នាង​តែងតែ​ប្រើប្រាស់​សម្ភារៈ​ទំនើបៗ និង​មាន​ម៉ាក​ល្បីៗ មិន​ថា រថយន្ត ផ្ទះ គឺ​នាង​មាន​គ្រប់បែបយ៉ាង ជីវិត​នាង​កាន់​តែមាន​ក្តី​សុខ មាន​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើន​ច្រណែន​និង​វាសនា​របស់​នាង ៕