ពេលស្តាប់ការៀបរាប់របស់ជនរងគ្រោះ រួចផុតជីវិតពីហេតុការណ៍រលំអាគារនៅខេត្តព្រះសីហនុ ពិតជារន្ធត់ចិត្តខ្លាំងណាស់

ពេលស្តាប់ការៀបរាប់របស់ជនរងគ្រោះ រួចផុតជីវិតពីហេតុការណ៍រលំអាគារនៅខេត្តព្រះសីហនុ ពិតជារន្ធត់ចិត្តខ្លាំងណាស់

យោងតាមកិច្ចសម្ភាសន៍ជនរងគ្រោះ ៣ នាក់ ដែលរួចផុតពីសេចក្តីស្លាប់ នៅក្រោមគំនរអាគារបាក់រលំបានរៀបរាប់ពីហេតុការណ៍ និង ការតស៊ូរស់នៅក្រោមគំនរថ្មបែកបាក់អស់រយៈពេលជាច្រើនម៉ោងនោះ បានស្តាប់ហើយ ពិតជាគួរឱ្យអាណិតក្រៃលែង ។

ម្នាក់ៗបានបង្ហាញពីអារម្មណ៍រំភើប ដែលមិននឹកស្មានថា ខ្លួននៅមានជីវិតរស់បែបនេះឡើយ។ នេះចាត់ទុកថា ជាសំណាងមួយក្នុង ១ លានគ្រោះថ្នាក់ ព្រោះមិនដឹងថា ខ្លួនអាចរស់រានមានជីវិតទម្រាំតែមានការជួយសង្រ្គោះ ។ ពីមួយវិនាទី ទៅ មួយវិនាទីគឺពួកគេខំប្រឹងដកដង្ហើម បើទោះជាស្ថិតក្រោមគំនរថ្មក៏ដោយ ក្នុងចិត្តរបស់ពួកគេគិតថា ពេលណាអស់ជីវិត ក៏ទៅតាមនោះទៅ ។

កាន់តែអាណិតខ្លាំងទៅទៀតនោះ ចំពោះប្តីប្រពន្ធ ដែលជាប់ក្នុងគំនរថ្មបានសន្យាជាមួយគ្នាថា បើអ្នកណាមានសំណាងបាននៅរស់គឺត្រូវមើលថែទាំចិញ្ចឹមកូន …។ ស្តាប់ហើយពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់ ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុបាក់រលំអាគារនេះ បើគិតមកដល់ម៉ោង ៤ រសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សស្លាប់ និង រងរបួសចំនួន៥៤នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន២៨នាក់ ស្រី៤នាក់ ហើយអ្នក រងរបួសមានចំនួន២៦រូប ស្រី២នាក់ ។