មកទស្សនាពិធីបំបួសរបស់នាយ តាក់ សុី ពេលនេះគាត់បួស​ជា​ព្រះសង្ឃ​ តាម​បំណង​ហើយ

មកទស្សនាពិធីបំបួសរបស់នាយ តាក់ សុី ពេលនេះគាត់បួស​ជា​ព្រះសង្ឃ​ តាម​បំណង​ហើយ

ក្រោយពីមានការភ្ញាក់ផ្អើលពីសំណាក់មហាជន ខណៈតារាកំប្លែង នាយ តាក់ ស៊ី សម្រេចចិត្តចាកចោលប្រពន្ធកូនទៅបួសមែននោះ ពេលនេះ នាយ តាក់ ស៊ី ​បានបួស​ជា​ព្រះសង្ឃ​ តាម​បំណង​ហើយ ដោយពិធីបំបួសនោះ មានការចូលរួមពីសំណាក់ លោកតា វ៉ិចទ័រ ក្រុមកំប្លែង និងក្រុមគ្រួសារផងដែរ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយចំណាយពេលរៀនសូត្រ ស្វែងយល់ពីព្រះធម៌អស់មួយរយៈធំ។

ក្នុងនោះលោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV បង្ហោះនៅលើFacebookថា បងស្តាយព្រោះប្អូនឃ្លាតឆ្ងាយពីក្រុមកំប្លែង CBS តែបង​សូមជូនពរប្អូនបានសំរេចបំណងក្នុងផ្លូវព្រះពុទ្ធសាសនា។​ ជាចុងក្រោយបងសូមជូនពរប្អូនមានសុខភាពល្អ ដោយក្តីស្រលាញ់ពីបង និងបងប្អូនរួមក្រុម!។

ក្នុងនោះក៏មានការជូនពរ ពីសំណាក់មហាជន សូមឲ្យតេជគុណ តាក់ស៊ី បានសម្រេចដូចបំណង ជាពិសេសមានសុខភាពល្អផងដែរ


error: Content is protected !!