បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដូចហោះវ៉ារថយន្តមួយគ្រឿងតែមិនផុត ជ្រុលទៅបុកបង្គោលភ្លើងបោកក្បាលស្លាប់យ៉ាងរន្ធត់

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដូចហោះវ៉ារថយន្តមួយគ្រឿងតែមិនផុត ជ្រុលទៅបុកបង្គោលភ្លើងបោកក្បាលស្លាប់យ៉ាងរន្ធត់

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដូចហោះវ៉ារថយន្តមួយគ្រឿងតែមិនផុត ជ្រុលទៅបុកបង្គោលភ្លើងបោកក្បាលស្លាប់យ៉ាងរន្ធត់ ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង ០៩ និង ៣៦ នាទីត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ដែលនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសម្ដីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ ក្រចេះ 1A 7765 បានធ្វើដំណើរតាមបណ្តោយផ្លូវ ២៧១ ក្នុងល្បឿនលឿន ហើយបានវ៉ារថយន្តមួយគ្រឿងមិនស្គាល់ម៉ាកតែវ៉ាមិនផុត ក៏ជ្រុលទៅបុកនឹងបង្គោលភ្លើង ពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតេម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង និងពិនិត្យឆែកក្នុងខ្លួនបុរសម្នាក់នោះតែមិនឃើញអ្វីសោះនៅក្នុងខ្លួននៅមិនទាន់ដឹងថាបងប្អូននៅឯណាទេ សមត្ថកិច្ចរងចាំក្រុមគ្រួសារមកយកសាកសពជនរងគ្រោះដើម្បីធ្វើបុណ្យទៅតាមប្រពៃណី