យល់យ៉ាងណាដែរអ្នកនាងខាត់សុឃីមបញ្ចេញមតិយ៉ាងនេះបន្ទាប់ពីបានឃើញឈុតប្រពៃណីស្អាតៗរបស់ថៃ

យល់យ៉ាងណាដែរអ្នកនាងខាត់សុឃីមបញ្ចេញមតិយ៉ាងនេះបន្ទាប់ពីបានឃើញឈុតប្រពៃណីស្អាតៗរបស់ថៃ

នៅ​រាត្រី​ថ្ងៃ ១០ ខែកក្កដា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ ប្រទេស​ថៃ​បាន​ប្រកួត​ជ្រើសរើស​បវរកញ្ញា​តំណាង​ជាតិ​របស់ខ្លួន Miss Grand Thailand 2019 ដែល​តម្រូវឱ្យ​បេ​ក្ខ​នារី​តំណាង​ខេត្ត​ទាំង ៧៧ ទូទាំងប្រទេស មក​បង្ហាញខ្លួន​លើ​ឆាក​ដ៏​ធំ​មុខ​មហាជន​ជាច្រើន ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺ​ការ​រំលេច​ខ្លួន​ក្នុង​ឈុត​បុរាណ​ច្នៃប្រឌិត​របស់​ស្រី​ស្អាត​ទាំង ៧៧ រូបនោះ ពិតជា​ស្រស់ស្អាត​ទាក់ទាញ និង មាន​សណ្ឋាន​ប្លែកៗ​ពីគ្នា​គួរឱ្យ​គយគន់ ។​

យ៉ាងណាមិញតារាពហុជំនាញអ្នកនាងខាត់សុឃីមបានបញ្ចេញមតិយ៉ាងដូច្នេះថា៖សម្រាប់ខ្ញុំ ខ្ញុំសរសើរ 😍👏🏻សៀមពូកែធ្វើឲសិល្បៈរបស់គេមានភាពរស់រវើកណាស់ទាំង បុរាណ នឹង សម័យ ។ ចំពោះនៅថ្ងៃខាងមុខបើខ្មែរអត់ខិតខំនៅតែបែបនេះ ។ ហើយចំពោះសម្លៀកបំពាក់ Miss Grand Thai រាល់ឆ្នាំឆ្នៃរឡើងគឺស្អាតៗណាស់ តែឧបករណ៍ខ្លះគឺដូច ឫ ស្រដៀងរបស់យើង តែយើងមិនអាចថាគេចម្លងរបស់យើងទេ ដោយសាយើងដឹងស្រាប់ហើយ មិនថា Khmer 🇰🇭ឡាវ Laos 🇱🇦 នឹង សៀម Siem 🇹🇭គឺមានរបស់របរ វប្បធម៍ ឧបករណ៍ គឺស្រដៀងគ្នាណាស់ បើយើងមើលមួយភ្លែតនោះ ។ ហើយរបស់ចំនួនយើងក៏មានតែយើងទុកចោល មិនយកប្រើប្រាស់ មិនលើកយកមកបង្ហាញ ដល់ពេល ប្រទេសជិតខាងគេធ្វើបាន គេយកមកបង្ហាញ ម្នាក់ៗនាំ ជេ ថា ហាស្ដី ថាលួចរបស់ខ្លួន មូលហេតុគឺមកពីយើងខ្លួន ។ តែយ៉ាងណាក្ដីក៏មានអារម្មណ៍ថាស្ដាយដែលគេបានលើកយកមកបង្ហាញ ថាគេនិយាយថាជារបស់គេ ទាំងដែលយើងមានដែលតែគ្មានឱកាសក្នុងការលើកយកមកបង្ហាញ បញ្ហាមួយទៀតដោយសារខ្មែរ ខ្មែរខ្វះធនធាន ខ្វះសម្ថតភាព ខ្វះការឆ្នៃប្រឌិត ពេលខ្លះមានហើយតែអត់យកបុគ្គលនោះមក ទុកគ្នាចោល សែនស្ដាយសម្ថតភាពរបស់ពួកគាត់ ។ មួយទៀតគឺថា ខ្វះអ្នកឧត្ដម និង ការលើកតម្កើង ពេលខ្លះមានតែការរិះគន់ និង ជាន់បន្លិច អនិ្ចចាជាតិសាសន៍ខ្ញុំ ។ មិនបានកាន់ជើង ឫ លើកតម្កើងសៀមទេ តែសព្វថ្ងៃសៀមល្អមែន 👏🏻