បានត្រឹមទឹកភ្នែក ទុកលុយ២០លានក្នុងទូ មិនចាក់សោរ រួចដើរទៅក្រោយបាត់

បានត្រឹមទឹកភ្នែក ទុកលុយ២០លានក្នុងទូ មិនចាក់សោរ រួចដើរទៅក្រោយបាត់

ព្រៃវែង៖​ ផ្ទះវេរលុយមួយកន្លែងត្រូវបានក្រុមចោរចូលធ្វើសកម្មភាពប្លន់យកលុយអស់ជាច្រើនសន្ធឹកសន្ធាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០១៩ នៅចំណុចមុខកន្លែងវីងវេរលុយ ដែលមានយីហោ វណ្ណា ស្រីល័ក្ខ នៅចំណុចខាងត្បូងផ្សារ កំចាយមារ ស្ថិតនៅក្នុងភូមិកំចាយមារ ឃុំក្រញូង ស្រុកកំចាយមារ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០១៩ មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះមានស្ត្រីម្នាក់ផងដែរ បានចូលមករកទិញដូង ខណៈដែលម្ចាស់ផ្ទះវេរលុយកំពុងរវល់នៅខាងក្រោយផ្ទះ ដោយឲ្យអុំស្រីចំណាស់ម្នាក់អង្គុយចាំលក់ដូរ។ ពេលនោះ ជនសង្ស័យម្នាក់ក៏បានចុះមកទិញដូង ហើយបានសុំគាត់កាប់ដូងខ្លួនឯង ចំណែកគ្នីគ្នាគេម្នាក់ទៀតបានធ្វើជាសួរនាំអុំស្រីម្នាក់នោះពីរឿងពីនេះពីនោះ។

ប្រភភពបានបន្តថា ដោយឃើញឱកាសល្អ ជនសង្ស័យម្នាក់ទៀតបានដើរតាមរបងផ្ទះចូលទៅក្នុងកន្លែងផ្ទះវេរលុយ ហើយបានធ្វើសកម្មភាពចូលលួចលុយ ដែលម្ចាស់បានដាក់ក្នុងទូឈើ ចំនួន២០លានរៀល ប្រមូលដាក់ក្នុងថង់ស្បោងខ្មៅមួយ ដើរចេញមកក្រៅវិញ ស្របពេឡជាមួយគ្នានោះដែរ បងប្អូនម្ចាស់ផ្ទះវីងវេលុយនោះ ក៏រៀបនឹងចាប់ខ្លួន តែត្រូវក្រុមជនសង្ស័យរត់ឡើងម៉ូតូបើកគេចខ្លួនបាត់ទៅ បានត្រឹមតែស្រែកថាចោរៗ ខណៈដែលជនសង្ស័យ២នាក់ ក៏បានរត់ឡើងជិះម៉ូតូបើកទៅតាមពីក្រោយ បាត់ស្រមោលទៅ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកសួរនាំ និងធ្វើកំណត់ហេតុ ដោយបានឆែកមើលកាមេរ៉ាសុវត្ថិភាព ប៉ុន្តែត្រូវបានជនសង្ស័យដកខ្សែកាមេរ៉ាបាត់ទៀត ប៉ុន្តែមុននឹងធ្វើសកម្មភាព គឺកាមេរ៉ានៅតែអាចថតជាប់ជនសង្ស័យបាននីឡើយទេបច្ចុប្បន្ន សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា និងស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។