បើកបង្ហាញនារី២នាក់ដំបូងជាអ្នកបើកបររថយន្តក្រុង

បើកបង្ហាញនារី២នាក់ដំបូងជាអ្នកបើកបររថយន្តក្រុង

ជាទូទៅរថយន្តធំគេធ្លាប់តែឃើញអ្នកបើកបរសុទ្ធតែបុរស ប៉ុន្តែពេលនេះអ្នកបើករថយន្តក្រុងធំ នារីក៏អាចបើកបរបានដែរ ។ ជាក់ស្តែង ការបើកបររថយន្តក្រុងពេលនេះ មាននារីចំនួន ២នាក់ហើយ ដែលបានរៀន ហើយក៏អាចបើកបរដឹកជញ្ជូន អ្នកដំណើរ នៅក្នុងក្រុងដូចបុរសបានដែរ ។

តាមការបង្ហាញរបស់រដ្ឋាករស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង City Busបានឱ្យដឹងសថា  ដោយមានសហការជាមួយក្រុមជំនាញការ JICA បណ្តុះបណ្តាលអ្នកបើកបរជានារីបានចំនួនពីរនាក់ហើយដែលកំពង់បើកបររថយន្តក្រុងនាពេលបច្ចុប្បន្ននេះ ។

ពេលនេះ អង្គភាព រដ្ឋាករស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង City Bus បានស្វាគមន៍លើកទឹកចិត្ត និង ផ្តល់អាទិភាពជូនបងប្អូននារីទាំងឡាយ ដែលមានបំណងចង់ធ្វើជាអ្នកបើកបររថយន្តក្រុង ។