ទីបំផុតយុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការឃុំខ្លួនហើយ

ទីបំផុតយុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការឃុំខ្លួនហើយ

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះជនត្រូវចោទ គង់ រ៉ៃយ៉ា ត្រូវបាន លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនហើយ ក្រោមការចោទប្រកាន់ពាក់ព័ន្ធ នឹងករណី ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ យុវជនឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី ដែលមានខ្លឹមសារថា បើអ្នកមិនធ្វើអ្វីសោះក៏គង់តែរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។

សូមបញ្ជាក់ថា កន្លងមក យុវជន គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសរយៈពេល១ឆ្នាំ៦ខែម្តងរួចមកហើយ ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធការប្រកាសធ្វើបដិវត្តពណ៌ តាមបណ្តាញសង្គម Facebook ។ បច្ចុប្បន្នជនត្រូវចោទ គង់ រ៉ៃយ៉ា និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី