វង្ស ថាណាន់ ពីក្មេងរស់នៅក្នុងមណ្ឌល ក្លាយជាតារាចម្រៀង ឥឡូវធ្វើពិធីឡើងផ្ទះតម្លៃ១៣ម៉ឺនដុល្លារ

វង្ស ថាណាន់ ពីក្មេងរស់នៅក្នុងមណ្ឌល ក្លាយជាតារាចម្រៀង ឥឡូវធ្វើពិធីឡើងផ្ទះតម្លៃ១៣ម៉ឺនដុល្លារ

អតីតបេក្ខភាព Cambodian Idol តារាចម្រៀងវង្ស ថាណាន់ បានធ្វើពិធីឡើងផ្ទះថ្មីមួយជុងមាន៣ជាន់ តម្លៃ១៣ម៉ឺនដុល្លារ នៅបុរីពិភពថ្មីចម្ការដូង កាលពីថ្ងៃទី៨ ខែកក្កដា។ នេះជាលើកទី២ហើយ ដែលលោកថាណាន់ ធ្វើឱ្យមិត្តរួមអាជីពមានការភ្ញាក់ផ្អើល ខណៈដែលមុននេះលោកត្រូវបានមនុស្សម្នាក់ទិញរថយន្តឱ្យតម្លៃជាង២ម៉ឺនដុល្លារផងដែរ។


តារាចម្រៀងវង្ស ថាណាន់ ដែលធ្លាប់មានប្រវត្តិកម្សត់ជាអតីតកូនកំព្រោនៅមណ្ឌលមួយនោះ និយាយដោយរីករាយស្ទើរស្រក់ទឹកភ្នែកថា លោករំភើបគ្មានពាក្យអ្វីនិយាយបានឡើយ ដែលពេលនេះមានផ្ទះក្នុងក្តីស្រមៃ ហើយបញ្ជាក់ថា អាជីពសិល្បៈរបស់លោកទទួលបានផ្លែផ្កា។


លោកបន្តថា ក្រោយឡើងផ្ទះនេះហើយ លោកក៏ត្រៀមចេញបទចម្រៀងថ្មីៗទៀតដែរ ដើម្បីបន្តឱ្យមានសកម្មភាពសិល្បៈថ្មីៗតទៅទៀត បើទោះជាលោកគ្មានផលិតកម្មច្រៀង ហើយពេលនេះគ្រាន់តែជាអ្នកចម្រៀងឯករាជ្យម្នាក់ក្តី តែលោកមានថ្ងៃនេះ ព្រោះតែអាជីពសិល្បៈនេះជាអ្នកផ្តល់កំណើតទី២ ឱ្យលោកសម្រេចបំណងក្នុងជំវិត។

គេឃើញមានតារាចម្រៀងរួមអាជីពទៅអបអរវង្ស ថាណាន់ ឡើងផ្ទះយ៉ាងកាលីពនោះ មានដូចជា លោកថែល ថៃ ឃី សុឃុន ម៉ា ដូណា ឡុង លីគ័ង្គ និងតារាជាច្រើនដួងផ្សេងទៀត ទើបធ្វើឱ្យថាណាន់ រំភើបរហូតទប់ទឹកភ្នែកមិនជាប់។