បុកគ្នាស្តែងដូចក្នុងរឿងចឹង រថយន្តស៊េរីទំនើបបេីកទៅបុកគ្នា​ពេញទំហឹង​ ចុងក្រោយខ្ទេចទាំង២

រថយន្តស៊េរីទំនើប​ម៉ាក​ LEXUS ២គ្រឿង​ បានបេីកទៅបុកគ្នា​ ពេញទំហឹង​ ត្រង់ចំណុចផ្លូវបែកជាបួន​ បណ្តាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣​ កែងនឹងផ្លូវ​លេខ២៧៨​ ក្នុងសង្កាត់អូឡាំពិក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​២៣យប់​ ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្តម៉ាក LEXUS RX 300 ១គ្រឿង ពណ៍ស្ករ ពាក់ស្លាក់លេខភ្នំពេញ2AM4887 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧៨​ ​ក្នុងទិសដៅពីលិចទៅកេីត ខណ:មកដល់ចំណុចផ្លូវបែកជាបួន​ ក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្តម៉ាក​LEXUS NX 200T ១គ្រឿងទៀត ពណ៍ស្ករ ពាក់ស្លាក់លេខភ្នំពេញ2BF7119​ ធ្វេីដំណេីរតាមបណ្តោយផ្លូវ១៤៣​ ក្នុងទិសដៅពីត្បូងទឡជេីង​ ពេញទំហឹង​ បណ្តាលអោយរថយន្ត​ LEXUS RX 300 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ រីឯរថយន្ត​ LEXUS NX 200T វិញ​បានរងការខូចខាតទ្វារផ្នែកខាងឆ្វេង​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសធ្ងន់ធ្ងរនោះឡើយ​


error: Content is protected !!