រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំងឆ្លើយអត់ចេញ ឱ្យប្រពន្ធហៅម្ហូប ស្រាប់តែសួរយ៉ាងចាក់ដោត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំងឆ្លើយអត់ចេញ ឱ្យប្រពន្ធហៅម្ហូប ស្រាប់តែសួរយ៉ាងចាក់ដោត

ជានិច្ច​ជា​កាល​ឯកឧត្ដម​ ​ខៀវ​ ​កា​ញរិទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​តែង​បង្ហ​ឡ​សារ​កំប្លុក​កំប្លែង​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ជា​រឿយ​ៗ​ ​ពិសេស​ម្ដងម្កាល​លោក​តែង​បង្ហោះ​រូប​ភរិយា​ភ្ជាប់​ជាមួយ​សារ​បែប​លេងសើច​ ​ធ្វើ​ឱ្យ​គ្រប់គ្នា​ទ្រាំ​សើច​មិនបាន​ ​។​ ​ថ្មី​ៗ​នេះ​រដ្ឋមន្ត្រី​រូប​នេះ​ ​បាន​នាំ​ភរិយា​ទៅ​ទទួល​អាហារ​ពេលល្ងាច​ ​ហើយ​ក្នុង​នោះ​ដែរ​ ​ឯកឧត្ដម​ ​បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា​ ​៖​ ​គាត់​សួរ​ថា​ ​គាត់​ហៅ​ម្ហូប​ថ្លៃ​ខ្លះ​បានទេ​ ​?​ ​ឬ​ចង់​ទុក​លុយ​អោយ​ស្រី​ក្មេង​ ​?​ ​ជួយ​រក​ចម្លើយ​អោយ​ខ្ញុំ​ផង​លោក​អើយ​!​ ។

ក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះរូបភរិយា ជាមួយនឹងសារបង្កប់អត្ថន័យយ៉ាងចាក់ដោតនេះ បានធ្វើឱ្យអ្នកប្រើបណ្ដាញសង្គមចុច Like ជិត ៥០០០ នាក់ និង មានអ្នកចែករំលែកជាច្រើនរយនាក់ ។ ពិសេសមានអ្នកបញ្ចេញមតិយោបល់ ជូនឯកឧត្ដមភ្លូកទឹកភ្លូកដីតែម្ដង ។