លះបង់ជីវិតហ៊ឺហារ មកការពារព្រៃឈើកម្ពុជា កូនៗគាត់ បានត្រឹមរៀនពីឪពុក មិនបានចូលសាលាទេ

លះបង់ជីវិតហ៊ឺហារ មកការពារព្រៃឈើកម្ពុជា កូនៗគាត់ បានត្រឹមរៀនពីឪពុក មិនបានចូលសាលាទេ

​លោក​ ​បេន​ ​ជា​ជនជាតិ​អាមេរិក​ ​សុខចិត្ត​លះបង់​ទ្រព្យសម្បត្តិ​ ​និង​ ​សេចក្តី​សុខ​ផ្ទាល់ខ្លួន​ ​ចាកចេញ​ពី​ប្រទេសកំណើត​ ​នាំ​ប្រពន្ធ​កូន​ ​មក​រស់នៅ​ក្នុង​ព្រៃ​យ៉ាង​ជ្រៅ​ ​នៅ​តំបន់​ភ្នំ​ត្នោត​ ​ក្នុង​ស្រុក​សង្គមថ្មី​ ​ខេត្តព្រះវិហារ​ ​ដើម្បី​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​។​ ​លោក​ហ៊ាន​ចំណាយ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ក្នុង​បេ​សកម្ម​ការពារ​ព្រៃឈើ​នេះ​ ​រហូត​អស់រលីង​ពី​ខ្លួន​ ​បច្ចុប្បន្ន​រស់នៅ​ក្រោម​ការ​ផ្ដល់​ជំនួយ​ពី​បណ្ដា​សប្បុរសជន​ ​ការវិភាគ​ទាន​ ​និង​ ​ប្រាក់​លើកទឹកចិត្ត​ពី​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ទស្សនា​នៅ​តំបន់​នោះ​ ​។​ ​

កាល​ពី​ថ្មី​ៗ​នេះ​ ​ព្រះ​តេជគុណ​ ​ពក​ ​ពន្លឺ​ ​គង់នៅ​វត្ត​ថាន់​ ​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ទៅដល់​ទី​ដែល​លោក​ ​បេន​ ​កំពុង​រស់នៅ​ជាមួយ​ប្រពន្ធ​កូន​ផ្ទាល់​ ​ព្រមទាំង​នាំ​យក​ថវិកា​ចំនួន​ ​៥០០​ ​ដុល្លារ​ជូន​លោក​ ​។​ ​តាមរយៈ​ការ​សាក​សួង​ពី​ព្រះ​តេជគុណ​ ​ពន្លឺ​ ​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ជីវភាព​របស់​លោក​អាច​រត់​រួច​ ​ប៉ុន្តែ​ក៏​មិនជា​ ​ល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ​ ​គ្រាន់តែ​ថា​មាន​ម្ហូបអាហារ​គ្រប់គ្រាន់​ ​មិន​ខ្វះខាត​អ្វី​ទេ​ ​។​ ​មិន​តែប៉ុណ្ណោះ​ ​លោក​ ​បេន​ ​នៅ​មាន​ទឹកចិត្ត​ចែករំលែក​ដល់​ប្រជាជន​ក្រីក្រ​តំបន់​នោះ​ទៀតផង​ ​។​ ​ជា​រៀងរាល់​ថ្ងៃ​ក្មេង​ៗ​មិន​តិច​ជាង​ ​១០​ ​នាក់​ ​នៅក្នុង​ភូមិ​តែង​មក​ហូបបាយ​ ​ហូប​ទឹក​ ​នៅផ្ទះ​លោក​ ​។​

បើ​និយាយ​ពី​កូន​ៗ​ ​របស់​លោក​ ​បេន​ ​វិញ​ ​ព្រះ​តេជគុណ​ពន្លឺ​ ​បាន​បន្ត​ថា​ ​មិនបាន​ចូលរៀន​នៅ​សាលា​ត្រឹមត្រូវ​នោះ​ទេ​ ​ព្រោះ​នៅ​តំបន់​ដាច់ស្រយាល​ខ្លាំង​ ​ពីទី​ប្រជុំជន​ ​ហើ​យកូនៗ​របស់​លោក​ ​គឺ​លោក​ ​បេន​ ​ដែល​ជា​ឪពុក​ជា​អ្នកបង្រៀន​ផ្ទាល់​ ​ពី​ចំណេះដឹង​ទូទៅ​ ​តាមរយៈ​សៀវភៅ​ដែល​លោក​មាន​ ​។​ ​

​ជន​ជន​អាមេរិក​រូប​នេះ​ ​បាន​នាំ​គ្រួសារ​មក​រស់នៅ​ក្នុង​ព្រៃ​នៅ​ប្រទេស​កម្ពុជា​ ​ព្រោះតែ​លោក​ឃើញ​ភាព​ ​សឹក​រេចរឹល​នៃ​ព្រៃឈើ​កម្ពុជា​ ​ហើយ​លោក​បាន​ចាកចេញ​ពី​ស្រុកកំណើត​តាំងពី​ ​១៩៩២​ ​មក​ម្ល៉េះ​ ​។​ ​ទោះ​បច្ចុប្បន្ន​លោក​អាច​រស់នៅ​បាន​ ​មិន​លំបាក​ខ្លាំង​ ​តែ​សង្ឃឹមថា​ ​សប្បុរសជន​ ​នៅតែ​បន្ត​ជួយ​គាំទ្រ​ ​និង​ ​ឧបត្ថម្ភ​ដល់​លោក​បន្ត​ទៀតផង​ ​៕​ ​