រន្ធត់ណាស់ រថយន្តមួយគ្រឿងបានបុកគ្នាជាមួយរថភ្លើងបណ្តាលឲ្យលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍ម្នាក់ដែលជាភាគីខាងរថយន្តរងរបួស

រន្ធត់ណាស់ រថយន្តមួយគ្រឿងបានបុកគ្នាជាមួយរថភ្លើងបណ្តាលឲ្យលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍ម្នាក់ដែលជាភាគីខាងរថយន្តរងរបួស

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តនិងរថភ្លើងបណ្តាលឲ្យលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍ម្នាក់ដែលជាភាគីខាងរថយន្តរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែលជា១៧និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

យោងតាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបានប៉ះគ្នាជាមួយនិងរថភ្លើងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួស ហើយសមត្ថកិច្ចបានបន្តថាជនរងគ្រោះដែរនៅក្នុងរថយន្តគឺលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយចំពោះព័ត៌មានលម្អិតយើងមិនទាន់ដឹងនៅឡើយទេថាតើករណីខាងលើនេះបណ្ដាលមកពីអ្វីអោយពិតប្រាកដនោះទេ។ ចំពោះព័ត៌មានលម្អិតយើងនិងបញ្ជាក់បន្ថែមនៅពេលក្រោយ