ឡូយកប់ កូនប្រុសតារាហ្វីលីពីន ម៉ារីម៉ា សង្ហាគួរឱ្យក្នាញ់យ៉ាងហ្នឹងទៅហើយ

ឡូយកប់ កូនប្រុសតារាហ្វីលីពីន ម៉ារីម៉ា សង្ហាគួរឱ្យក្នាញ់យ៉ាងហ្នឹងទៅហើយ

ទាំង​ក្នុង និង ក្រៅ​រង្វង់​សិល្បៈ អ្នកណា​មិន​កោតសរសើរ​ពី​ជីវិត​ដ៏​ពេញ​បរិបូរ​របស់​គ្រួសារ​តារា​ហ្វីលីពីន Marian Rivera ម៉ា​រី​ម៉ា និង លោក Dingdong ព្រោះ​មិន​ថា​រឿង​សុភមង្គល ទ្រព្យសម្បត្តិ​មាសប្រាក់ ការទទួលបាន​ការគោរព​ស្រឡាញ់​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ឬ​សមាជិកគ្រួសារ​ម្នាក់​សុទ្ធតែ​មានមុខមាត់​ស្អាតទេ សូម្បីតែ​កូនប្រុស​ទើបតែ​កើត​របស់​ពួកគេ ក៏មាន​មុខ​សង្ហា​គួរឱ្យ​ក្នាញ់​ខ្លាំង​ណាស់ដែរ ។​

​រំឭក​ដល់​រឿង​កូនប្រុស ថ្មី​នេះ ម៉ា​រី​ម៉ា បាន​បង្ហោះ​រូបថត​ថ្មី​ជួបជុំ​គ្រួសារ​មាន​ប៉ា​ម៉ាក់ និង កូនប្រុស​-ស្រី​នៅលើ​បណ្ដាញ​សង្គម ខណៈ​មហាជន​កត់សម្គាល់ឃើញ​កូនប្រុស​ទី ២ របស់​ពួកគេ​ដែល​ទើប​សម្រាល​ថ្ងៃមុន​សោះ មានមុខមាត់​ស្អាត​សង្ហា សាច់​ថ្ពាល់​ផ្កាឈូក​កំប្លង់​គួរឱ្យ​ក្នាញ់​បំផុត បូករួម​ទាំង​ការ​ស្លៀកពាក់​សមសួន​ដូច​មនុស្ស​ពេញកំលោះ​ផង​នោះ មើលទៅ​រឹតតែ​គួរឱ្យ​ក្នាញ់ ។ ​រូបភាព​ខាងក្រោម​នេះ​នឹង​បង្ហាញ​ច្បាស់​ពីមុខ​មាត់​ដ៏​ស្អាត​គួរឱ្យ​ស្រឡាញ់​នៃ​កូនប្រុស​ទី ២ របស់​តារា​ហ្វីលីពីន​ដ៏​ល្បី ម៉ា​រី​ម៉ា និង លោក Dingdong