មានពាក្យជូនពរគាត់អត់? លោកទូតជប៉ុន ដែលស្រឡាញ់ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជនខ្មែរ ត្រូវបញ្ចប់បេសកកម្មហើយ

មានពាក្យជូនពរគាត់អត់? លោកទូតជប៉ុន ដែលស្រឡាញ់ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជនខ្មែរ ត្រូវបញ្ចប់បេសកកម្មហើយ

ថ្ងៃទី១៣​ ​ខែសីហា​ ​ឯកឧត្តម​ ​ហ៊ី​ដេ​ហ៊ី​សា​ ​ហូរី​ណូ​អ៊ុ​ជិ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​បាន​ជួប​សម្តែង​ការគួរសម​ ​និង​ ​ជម្រាបលា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​ក្នុង​ឱកាស​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​ ​នេះ​បើ​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវ​ការ​រនស់​ស្ថានទូត​ជប៉ុន​ ​បាន​បង្ហោះ​នៅមុន​នេះ​ ​។​ ​

ឯកឧត្តម​ ​ហូរី​ណូ​អ៊ុ​ជិ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​សម្រាប់​ការ​សហការ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ជប៉ុន​ ​និង​កម្ពុជា​ ​ឲ្យ​មានការ​រីក​ចំរើន​គួរឲ្យ​កត់សម្គាល់​លើ​វិស័យ​នានា​ក្នុង​អាណត្តិ​បី​ឆ្នាំ​របស់​ឯកឧត្តម​ ​ឯកអគ្គ​រាជទូត​នៅ​កម្ពុជា​ ​។​

លោក​ទូត​ជប៉ុន​ ​បាន​ខាប​យក​បេះ​ប្រជាជន​ខ្មែរ​ជាច្រើន​លាន​នាក់​ ​ក្នុង​ពេល​ដែល​លោក​បាន​បំពេញ​បេ​សស​កម្ម​នៅ​ប្រទេស​កម្ពុជា​ ​។​ ​ឯកឧត្ដម​ ​បាន​នាំ​ជំនួយ​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ស្ទើរគ្រប់​វិស័យ​មិនថា​ ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ផ្លូវថ្នល់​ ​ស្ពាន​ ​វិស័យ​អប់រំ​ ​កសិកម្ម​ ​ចរាចរណ៍​ជាដើម​ ​។​ ​លោក​តែង​បញ្ចេញ​វីដេអូ​ឃ្លី​បនា​នា​ ​ស្ដី​អំពី​ការអប់រំ​សុខភាព​ ​ចរាចរណ៍​ ​និង​ ​ចំណេះ​ដឹង​ខ្លី​ៗ​ជាច្រើន​ ​ដល់​ប្រជាពលរដ្ឋ​ ​។​ ​ប្រជាជន​កម្ពុជា​មានតែ​ពាក្យ​ជូនពរ​ ​សូម​ឱ្យ​លោក​មាន​សុខភាព​ល្អ​ ​ហើយ​ប្រជាជន​ ​នៅតែ​ស្រឡាញ់​ ​និង​ ​នឹករលឹកដល់​ឯកឧត្ដម​ជានិច្ច​ ​៕​ ​