ឯកឧត្តមហ៊ុន ជា សួរលោកអធិការខណ្ឌចំការមន ថា “លោកអធិការ $$$ ឬ អំណាច (ឪ) គេធំជាងលោក? មើលឡើងវិញផងសំណប់ចិត្ត”

ឯកឧត្តមហ៊ុន ជា សួរលោកអធិការខណ្ឌចំការមន ថា “លោកអធិការ $$$ ឬ អំណាច (ឪ) គេធំជាងលោក? មើលឡើងវិញផងសំណប់ចិត្ត”

យោងតាមគណនីFacebook របស់ឯកឧត្តម ហ៊ុន ជា បានបង្ហោះ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ថា New New ថ្មី ថ្មី ជាមួយលោកអធិការ $$$ ឬ អំណាច( ឪ )គេធំជាងលោក ? មើលឡើងវិញផងសំណប់ចិត្ត បើមិនចេះធ្វើការដើចេញ គេវ៉ៃដល់ផ្ទះហើយថារឿងតូចតាច ខ្លាចមែន ? ឆ្លើយប្រាប់ផងបាទ ។

សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ជា លើកឡើងបែបនេះក្រោយ មានករណីបុរសជើងខ្លាំងម្នាក់ បើករថយន្តម៉ាក Range Rover ពណ៌ខ្មៅ ជួបគ្រោះថ្នាក់ចរចារណ៍ជាមួយរថយន្ត Lexus RX 330 ពណ៌ខ្មៅ បែរជាបង្កទៅជាហិង្សាត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍ទួលស្វាយព្រៃ១ នាំមកធ្វើការសាកសួរទាំង២ភាគី ស្រាប់តែបុរសចិត្តសឿងអ្នកបើករថយន្ត Range Rover រូបនោះ យកក្រដាស់កំណត់ហេតុ របស់សមត្ថកិច្ចមកបាំងមុខ ពេលនោះ សមត្ថកិច្ចបានព្យាយាមទាញយកមកវិញ ស្រាប់តែបុរសនោះ ទាញហែកចោល ធ្វើឲ្យសមត្ថកិច្ចជ្រុលដៃវាយបុរសនោះមួយដៃ ទើបបុរសនោះតបតមកវិញ ទៅមកជាមួយសមត្ថកិច្ច ដែលត្រូវបានមហាជនលើកឡើងថា សង្ស័យថាជាកូនរបស់អ្នកណាម្នាក់ ទើបបានជាហ៊ានធ្វើដូចនោះ ពេលនេះសំណុំរឿងបុរសខាងលើនេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយមានអ្នកអន្តរាគមន៍ និងបន្ទាប់ពីមានអ្នកមកធានា និងចេញសំណងទៅលើជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រួច។

ចំណែកការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនោះ សមត្ថកិច្ចបានចាត់ទុកថា ជារឿងបន្តិចបន្តួចដែលប៉ះទង្គិចមកលើសមត្ថកិច្ច ព្រោះតែជាតិស្រវឹងតែប៉ុណ្ណោះ ទើបសមត្ថកិច្ចលើកលែងទោសឲ្យមិនប្តឹងឲ្យវែងឆ្ងាយនោះទេ។

សូមបញ្ជាក់ថា ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហាឆ្នាំ ២០១៩ នៅចំណុច​ផ្លូវលេខ១៧៣​ មុខហាង​ម្លប់ស្វាយ៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

ក្នុងនោះចំពោះការដោះលែងបុរសខាងលើនេះ មហាជនបានចោទជាសំណួរថា បើរឿងប៉ុណ្ណឹងតូចតាច តើ រឿងប៉ុណ្ណាបានធំ ដែលសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់នោះ ឬមួយសមត្ថកិច្ចខ្លាចឥទ្ធិពលដែលនៅពីក្រោយក្មេងទំនើងរូបនោះ ?