គួរអោយស្ញប់ស្ញែងមែន ដោយសារតែមូលហេតុនេះហើយឱក សុគន្ធកញ្ញា មិនខ្លាចហត់នឿយ ទោះកំពុងពពោះកូនដំបូង

គួរអោយស្ញប់ស្ញែងមែន ដោយសារតែមូលហេតុនេះហើយឱក សុគន្ធកញ្ញា មិនខ្លាចហត់នឿយ ទោះកំពុងពពោះកូនដំបូង

ខណៈ​សិល្បករ​-​ការិនី​ខ្មែរ​ល្បីៗ​ជាច្រើន​កំពុង​ផុសផុល​ក្នុង​យុទ្ធនា​ការដាំ​ដើមឈើ ១០ ម៉ឺន​ដើម​ក្នុង​គោលបំណង​ឱ្យ​ប្រទេស​កម្ពុជា​យើង​ពោរពេញ​ដោយ​ព្រៃ​ប្រឹក្សា​ពណ៌​បៃតង​ស្រស់​ខៀវស្រងាត់​ឡើងវិញ ក្នុង​នោះគេ​ឃើញ​វត្តមាន​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនា​ការលើក​នេះ​ផងដែរ ។​

​តួយ៉ាង​ថ្មីៗ​នេះ សាឡា​ត់ ស្រី​ឡាង ទើបតែ​ទម្លាយ​ពី​ទឹកចិត្ត​សប្បុរស​របស់​កំ​ពូ​ល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បង្ហោះ​លើ​បណ្ដាញ​សង្គម ក្នុង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​ដាំ​កូនឈើ​ទាំង​កំពុងមាន​ផ្ទៃពោះ​កូន​ដំបូង ចាប់តាំងពី​រៀបការ​ជាមួយ​លោក អ៊ឹង សុខលី មក ។ សារ​មួយ​ឃ្លា​ដំបូង​របស់​តារា​សម្ដែង ស្រ​ឡា​ត់ ស្រី​ឡាង ដែល​ពោល​កោតសរសើរ​ពី​ទឹកចិត្ត​របស់ សុគន្ធ​កញ្ញា នោះ​គឺ មកឈរ​ថត​ស្ព​ត​ដាំ​កូនឈើ​ទាំង​កំពុង​ពពោះ សួរថា​បាន 1 រៀល​អត់​គឺ No អស់​លុយ​សាំង​គាត់​វិញ សួរថា​ក្ដៅ​អត់ អ្នក​ថតកុន​ដឹង​ហើយ ភ្លើង​ក្ដៅ​មិនបាច់​និយាយ ម៉ាស៊ីនត្រជាក់​ក៏​ជួយ​មិនបាន សំខាន​ឈរ​ថត​ទៀត​️ ពេល​នឹង​អាណិត​គាត់​តែ​គាត់​វិញ​ញញឹម​រហូត​អត់​អី​ទេ​អូន អត់​អី​ទេ​ ។​

​មិន​ត្រឹមតែ សាឡា​ត់ ស្រី​ឡាង ម្នាក់​ទេ​ដែល​ស្ងប់​ស្ញែង​លើកសរសើរ​ពី​ទឹកចិត្ត​របស់​កំពូល​តារា​ចម្រៀង​ស្រី​ខាងលើ សូម្បីតែ​ទស្សនិកជន និង អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ក៏​ជ្រួតជ្រាប​ពី​ទឹកចិត្ត​ដ៏​ប្រពៃ​មួយ​នេះ​ផងដែរ ៕