ពិតជាស្រស់ស្អាតខ្លាំងណាស់! ១៤ សន្លឹកពីភរិយាអភិបាលខេត្តសៀមរាបក្នុងឈុតបុរាណ ជាមួយកាបូបកំប្លោកស្នាដៃខ្មែរ ស្រស់ស្អាតកប់

ពិតជាស្រស់ស្អាតខ្លាំងណាស់! ១៤ សន្លឹកពីភរិយាអភិបាលខេត្តសៀមរាបក្នុងឈុតបុរាណ ជាមួយកាបូបកំប្លោកស្នាដៃខ្មែរ ស្រស់ស្អាតកប់

ប៉ុន្មាន​ថ្ងៃ​មកហើយ​នៅលើ​បណ្តាញ​សង្គម គេ​បាន​សង្កេតឃើញ​មានការ​ចែកចាយ​រូបភាព​មួយចំនួន​របស់លោក​ជំទាវ ទាង អេង ទៀ សីហា ដែល​គេ​ស្គាល់​ជា​ភរិយា​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ប្រើប្រាស់​កាបូប​កំប្លោក​ជា​ផលិតផល​របស់​ខ្មែរ​ធ្វើឡើង​ដោយ​ស្នាដៃ​ខ្មែរ ទទួលបាន​ការលើកសរសើ​រ​យ៉ាងច្រើន ។​

​ជាមួយ​រូបភាព​ទាំងនោះ លោកជំទាវ ទាង អេង ទៀ សីហា ក៏ត្រូវ​បាន​មហាជន​យ៉ាងច្រើន​និយាយថា លោកជំទាវ​បាន​ចូលរួម ក៏ដូចជា​បាន​លើកស្ទួយ​នូវ​ផលិតផល​ក្នុងស្រុក ដោយបាន​ជ្រើសរើស​ប្រើ​កាបូប​កំប្លោក​ដែល​គេ​មិនសូវ​ពេញនិយម​ប្រើ​ក្នុងពេល​បច្ចុប្បន្ន ជាជាង​ការប្រើ​កាបូប​មាន​ម៉ាក​ល្បីៗ និង មានតម្លៃ​ពី​ក្រៅប្រទេស ដែល​ពិតជា​គួរឱ្យ​សរសើរ​លើក​ជំទាវ​យ៉ាងខ្លាំង ។​

​យ៉ាងណាមិញ ស្រប​ពេលដែល​រូបភាព​របស់លោក​ជំទាវ ទាង អេង ទៀ សីហា ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះ ពេលនេះ​យើង​សូម​លើកយក​រូបភាព​ប្លែក​ថ្មី​មួយចំនួនទៀត​របស់លោក​ជំទាវ ជាមួយ​ការតុបតែង​ខ្លួន​បែប​បុរាណ ដោយមាន​រំលេច​ជាមួយ​កាបូប​គ្រប់​ម៉ូដ​ច្នៃ​ពី​កំប្លោក​ប្លែក​មក​បង្ហាញ ដែល​ឃើញ​ហើយ​ពិត​មិន​សរសើរ​មិនបាន​នូវ​រូប​សម្រស់ និង ភាព​សមសួន​របស់លោក​ជំទាវ​ក្នុង​ឈុត​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​បែបនេះ ។ កុំឱ្យ​ខាត​ពេល​យូរ សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ទាំងអស់គ្នា ៖