ចុមយកជីមកធ្វើអី? សមត្ថកិច្ចបង្ក្រាបបានគ្រឿងសំអាងខុសច្បាប់ជិត ៣ តោន បើចឹងៗអីរលួយស្បែកជាមិនខានទេ

ចុមយកជីមកធ្វើអី? សមត្ថកិច្ចបង្ក្រាបបានគ្រឿងសំអាងខុសច្បាប់ជិត ៣ តោន បើចឹងៗអីរលួយស្បែកជាមិនខានទេ

ទីតាំងផលិតវេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់មួយកន្លែង នៅចំណុចផ្ទះលេខ ១៤B ផ្លូវលំ ក្រុមទី ៨ ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌ មានជ័យ ត្រូវបានសមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាប ដោយ ប្រមូលបានគ្រឿងសំអាងខុសច្បាប់ជិត ៣ តោន រួមនឹងវត្ថុតាងមួយចំនួនទៀត ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ ដោយមានកម្លាំងនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ មានការចូលរួមពីមន្រ្តី ក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃើញផលិតផល និង សារធាតុគីមីបម្រើឱ្យការផលិតគ្រឿងសំអាងចំនួន ១១ ប្រភេទ (សម្ភារៈ សំបកវេចខ្ចប់ ម៉ាស៊ីនកាត់ និង អ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពុំមាន ច្បាប់អនុញ្ញាតចំនួនប្រមាណជា ២ ៧០០ គីឡូក្រាម ។

រាល់វត្ថុតាងទាំងអស់ត្រូវបានដកហូតយកមករក្សាទុកជាបណ្តោះអាសន្ន និង បិទផ្លុំបេនៅទីតាំងខាងលើ ព្រមទាំងបានយកវត្ថុតាងមួយចំនួន ទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់ និង បាននាំខ្លួនម្ចាស់ទីតាំងទៅសាកសួរបំភ្លឺ នៅនាយកដ្ឋានដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕