កាន់តែសាហាវហើយ!!! បែកគំនិតព្រួតគ្នាវាយសម្លាប់មេការយ៉ាងឃោឃៅនិងព្រៃផ្សៃបំផុត

កាន់តែសាហាវហើយ!!! បែកគំនិតព្រួតគ្នាវាយសម្លាប់មេការយ៉ាងឃោឃៅនិងព្រៃផ្សៃបំផុត

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង៧ និង២០នាទីព្រឹក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាកម្មករសំណង់ចំនួន៣នាក់ ព្រោះតែខឹងសម្បានឹងរឿងមេការសំណង់ មិនព្រមបើកលុយឱ្យពួកខ្លួន ក៏ស្រាប់តែបែកគំនិតបបួលគ្នាព្រួតវាយសម្លាប់មេការ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងការដ្ឋានសំណង់ឯខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ រួចក៏នាំគ្នារត់គេចមកសម្ងំលាក់ខ្លួននៅស្រុកកំណើត នៅចំណុចភូមិកញ្ជោ ឃុំរលួស ស្រុកប្រាសាទបាគង ឯខេត្តសៀមរាម។

ជនសង្ស័យទាំង៣នាក់ខាងលើ ទី១-ឈ្មោះភោគ សុផាត ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិស្រិញ ឃុំជីក្រែង ស្រុកជីក្រែង ទី២-ឈ្មោះអុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេតបាត់ដំបង និងទី៣-ឈ្មោះឈយ ឃ្មុំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង។ ចំណែកជនរងគ្រោះ មានឈ្មោះតាំង បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ បច្ចុប្បន្នស្នាក់នៅតាមការដ្ឋានសំណង់ មានស្រុកកំណើតភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យជាឃាតករទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានព្រួតវាយសម្លាប់ជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែពួកគេផឹកស្រាស្រវឹង ណាមួយខឹងនឹងជនរងគ្រោះជាមេការ ដែលមិនព្រមបើកលុយឱ្យពួកគេផង។

ក្រុមជនដៃដល់បានឆ្លើយសារភាពទៀតថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ពួកគេទាំង៣នាក់ រួមនឹងជនរងគ្រោះជាមេការសំណង់ បានផឹកស៊ីជុំគ្នា លុះក្រោយពីផឹកស្រាស្រវឹង ពួកគេបានកើតមានជម្លោះក្រុមជនដៃដល់បានឆ្លើយសារភាពទៀតថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ពួកគេទាំង៣នាក់ រួមនឹងជនរងគ្រោះជាមេការសំណង់ បានផឹកស៊ីជុំគ្នា លុះក្រោយពីផឹកស្រាស្រវឹង ពួកគេបានកើតមានជម្លោះនឹងជនរងគ្រោះ ណាមួយកំពុងខឹងរឿង ជនរងគ្រោះមិនបើកលុយឱ្យផង ក៏ព្រួតគ្នាយកដំបងវាយសម្លាប់ជនរងគ្រោះតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានផ្តល់ដំណឹងឱ្យខាងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មកទទួលយកជនសង្ស័យទាំង៣នាក់ ទៅចាត់ការបន្តតាមនីតិវិធី៕