អ្នកគាំទ្រភ្លឺភ្នែក!មិននឹកស្មានសុខ ពិសី ប៉ះជាមួយឪពុក ច្រៀងឆ្លើយឆ្លងគ្នាបទពីដើមពីរោះមិនធម្មតា! (មានវីដេអូ)

អ្នកគាំទ្រភ្លឺភ្នែក!មិននឹកស្មានសុខ ពិសី ប៉ះជាមួយឪពុក ច្រៀងឆ្លើយឆ្លងគ្នាបទពីដើមពីរោះមិនធម្មតា! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញាសុខ ពិសី បច្ចុប្បន្នកាន់តែមានរូបសម្រស់ខ្លាំងឡើង រីឯការងារសិល្បៈក៏កាន់តែអំណោយផល រវល់រកពេលសម្រាកមិនចង់បាន ខណៈពេលដែលមានកម្មវិធីទាំងតូច និងធំ។

ទោះបីជាមានភាពមមាញឹកខ្លាំងបែបណាក្តី តារាស្រីរូបនេះមិនភ្លេចបង្ហាញការស្រលាញ់ និងនៅក្បែរគ្រួសារ ជាពិសេសនូវឪពុកជាទីស្រលាញ់របស់នាង តែងតែនៅក្បែរនាំឪពុកនៅដើរលេង ញ៉ាំអីជានិច្ច។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ កាន់តែប្លែកជាងមុន ស្របពេលដែលតារាស្រីរូបនេះ បានធ្វើការបកស្រាយចម្រៀងជាមួយនឹងលោកឪពុក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ព្រោះស្តាប់ទៅពិតជាពីរោះខ្លាំង។

នៅក្នុងនោះដែលឃើញថា ឪពុករបស់នាងបានធ្វើការច្រៀង បង្ហើបសំនៀងយ៉ាងពីរោះ ជាមួយនឹងកូនស្រីយ៉ាងស៊ីចង្វាក់ ទោះបីជាឪពុករបស់នាងមិនមែនជាអ្នកចម្រៀងអាជីពយ៉ាងណក្តី តែនៅពេលដែលច្រៀងជាមួយកូនស្រីបែបនេះ ពិតជាប្លែក និងធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។

សូមទស្សនារូបភាពខាងក្រោមនេះ៖