ទឹកដោះគោប៉ាកឆងនាំប្អូនៗក្រុមរតនៈវិបុលទៅជួបអ្នកគាំទ្រ២៥ខេត្តក្រុង!

ទឹកដោះគោប៉ាកឆងនាំប្អូនៗក្រុមរតនៈវិបុលទៅជួបអ្នកគាំទ្រ២៥ខេត្តក្រុង!

ភ្នំពេញ៖ ជារឿងមួយ ធ្វើឱ្យមហាជនកោតសរសើរ និងចូលរួមត្រេកអរ ដល់ក្រុម រតនៈ វិបុល ដែលបានទទួលមេដាយមាស និងមេដាយប្រាក់ (ប៊ូតុងមាស និងប៊ូតុងប្រាក់) ពីក្រុមហ៊ុនយូធូប តាមរយៈវីដេអូកំប្លែង បង្កសំណើច សើចក្អាកក្អាយ តាំងពីដើមរហូតដល់ចប់ ដែលសម្តែងដោយ ក្មេងៗចំនួន១០។ ជាមួយនឹងភាពជោគជ័យ ផ្នែកផលិតវីដេអូកំប្លែងពេលនេះ រឹងតែធ្វើឱ្យប្រជាប្រិយភាព របស់ក្រុម រតនៈ វិបុល មានសន្ទុះទីផ្សារច្រើនកកើនឡើង ព្រោះក្រៅពីអាចរកចំណូលពី YouTube ហើយនោះ គឺមានបណ្តាក្រុមហ៊ុននានា ដាក់ស្ពតពាណិជ្ជកម្ម ដែលអាចឱ្យក្រុមនេះ រកចំណូលបានយ៉ាងតិច ២ម៉ឺនដុល្លារ ក្នុងមួយខែ។
យ៉ាងណាមិញកាលពីព្រឹកមិញនេះក្រុមរតនៈវិបុល សហការជាមួយក្រុមហ៊ុនទឹកដោះគោប៉ាកឆងចាប់ផ្តើម ចុះទៅជួបបងប្អូន ២៥ខេត្តក្រុងហើយពេលនេះពួកគេបានចុះទៅជួបបងប្អូននៅខេត្តកំពង់ឆ្នាំង ឃើញថា មានការគាំទ្រយ៉ាងខ្លាំងផងដែរ ។