លោកអាចារ្យធំនិយាយត្រូវណាស់៖ហុង ភារិន មិនមែនជាចំណាប់ខ្មាំងរបស់បុគ្គលណាម្នាក់ផ្ដាច់មុខឡើយ ពួកមនុស្សដែលរត់ទៅតោងជើងខោប្អូនក្រោយពេលប្អូនល្បីជាពួកដេកចាំស៊ីពែទេ”

លោកអាចារ្យធំនិយាយត្រូវណាស់៖ហុង ភារិន មិនមែនជាចំណាប់ខ្មាំងរបស់បុគ្គលណាម្នាក់ផ្ដាច់មុខឡើយ ពួកមនុស្សដែលរត់ទៅតោងជើងខោប្អូនក្រោយពេលប្អូនល្បីជាពួកដេកចាំស៊ីពែទេ”

ចាប់តាំងពីពេលដែលយុវជន ហុង ភារិន ជានិស្សិតអាហារូបករណ៍នៅប្រទេសថៃបានចូលរួមប្រកួតក្នុងកម្មវិធី SUPER 100 និងបង្ហាញសមត្ថភាពពិសេសរហូតទទួលបានរហស្សនាមថាជា អច្ឆរិយកម្ពុជា ពីប្រទេសថៃ យុវជនរូបនេះក៏ទទួលបានការកោតសរសើរពីប្រជាពលរដ្ឋនៅកម្ពុជាជាច្រើន ។ យ៉ាងណាមិញថ្មីៗនេះលោក ឌីជេ អាចារ្យធំ ក៏បានសរសេរនូវសំណេរមួយទាក់ទងនឹង ហុង ភារិន ដែលមានន័យយ៉ាងដូច្នេះថា៖

“គ្រាប់ពូជម្នាក់នេះ ពីមុនគ្មានឱកាស? ខ្វះកាំជណ្ដើរ? ត្រូវបានគេមើលរំលង? ដល់ខ្ទាតចូលដីគេ គេរើសយកទៅបណ្តុះបានផលល្អ ទើបនាំគ្នាអួតថា «ពូជអញ» ។​ សៀម បានចារពាក្យមួយឃ្លាដ៏សាមញ្ញទុកនៅវិមានតម្កល់ព្រះសពលោកឪសួង នៅខេត្តស៊ីសាកេត​ ថា៖ «រុក្ខជាតិល្អ គូនឹងដីល្អ»​ (ពិចារណា​)។ ហុង ភារិន៖ ប្អូនមិនមែនជាចំណាប់ខ្មាំងរបស់បុគ្គលណាម្នាក់ផ្ដាច់មុខឡើយ! ប្អូនត្រូវអរគុណ ដឹងគុណអ្នកដែលជួយឲ្យប្អូនបានរៀនសូត្រ រហូតបានចេះដឹង និងល្បីឈ្មោះ ! តែកុំទៅរំភើបត្រេកអរ ស៊ីជោរជាមួយពួកមនុស្សដែលរត់ទៅតោងជើងខោប្អូន បញ្ជោរប្អូន ក្រោយពេលប្អូនល្បីហើយនោះ ព្រោះពួកនោះជាពួកដេកចាំស៊ីពែទេ។ សូមស្វាគមន៍វត្តមាន​ អច្ឆរិយកម្ពុជា​ វិល​មកកាន់មាតុភូមិអង្គរ​ នៃយេីងជាថ្មីម្ដងទៀត​ ដោយស្ពាយនាំមកជាមួយនូវ​ មោទនភាព​ ជូនប្រជាជាតិ​។ អរគុណបេះដូងមនុស្សខ្មែរពិត! សប្បុរសជនពិត! ដែលលោកអ្នកតែងតែផ្ដល់ក្ដីមេត្តាធម៌ សន្ដោសប្រណី លើកទឹកចិត្ត​ គ្រាប់ពូជម្នាក់នេះ សូមជួយថែរក្សា​ពូជអញ​ ផង!