ដេនីក្វាន់ព្រលះអ្នកដែលថានាងឆ្កួតនឹងការកែសម្ផស្ស

ដេនីក្វាន់ព្រលះអ្នកដែលថានាងឆ្កួតនឹងការកែសម្ផស្ស

ទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ដូចៗគ្នាថាកំពូលតារាស្រីស៊ិចស៊ីដេនីក្វាន់កាន់តែមានសម្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមើលឃើញតាមរយៈការឡាយលក់ផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុនដេនីក្វាន់ផ្ទាល់តែម្តង។

កញ្ញាដេនីក្វាន់បានបញ្ជក់ថាសម្រស់ដ៏ស្រស់ស្អាតផូរផង់នេះគឺបានដោយសារតែការឧស្សាហ៍ព្យាយាមប្រើប្រាស់ផលិតផលល្អៗដែលនាំចូលដោយកញ្ញាផ្ទាល់ ដែលមានទាំងឡេលាបអោយស្បែកសស្អាតទន់រលោង ថ្នាំលេបសម្រកទម្ងន់ ថ្នាំខាត់ស្បែកអោយស គ្លូតាជំនួយស្បែកអោយស កាហ្វេសម្រករាង សាប៊ូដុសខ្លួនជាដើមនិយាយរួមគឺផលិតផលដែលកញ្ញានាំយកមកលក់គឺកញ្ញាដេនីក្វាន់តែងប្រើប្រាស់ខ្លួនឯងជាប្រចាំផងដែរ ហើយក្រៅពីការប្រើប្រាស់ផលិតផលទាំងនេះកញ្ញាដេនីក្វាន់មិនខ្មាស់អៀននឹងលាក់លៀមរឿងការកែកុនសម្រស់ឡើយ គឺកញ្ញាតែងតែបើកចំហរប្រាប់អ្នកគាំទ្ររបស់ខ្លួនជានិច្ច។

ជាក់ស្តែងកាលពីប៉ុន្មានមួយរយៈចុងក្រោយនេះកញ្ញាខកខានឡាយលក់ផលិតផលរបស់ខ្លួនដោយសារតែជាប់ទៅកែសម្ផស្សអោយស្រស់ស្អាតក្មេងជាងមុន ទើបតែថ្ងៃនេះមុខរបួសបន្សល់ពីការកែសម្ផស្សមានភាពធូរស្បើយទើបកញ្ញាអាចឡាយលក់ផលិតផលដូចធម្មតា។

ក្នុងនោះដែរក្រៅពីការផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនកញ្ញាក៏បានផ្តែផ្តាំទៅមនុស្សមួយចំនួនតូចដែលព្រលយពាក្យផ្លែផ្កាថាកញ្ញាឆ្កួតនឹងការកែសម្ផស្ស។ ស្រីស្អាតដេនីក្វាន់បានឆ្លើយតបយ៉ាងច្បាស់ៗថា ខ្ញុំមិនមែនឆ្កួតនឹងការកែសម្ផស្សទេ ធម្មតាមនុស្សយើងកើតមកមិនមែនស្អាតគ្រប់ដប់ទេ តែខ្ញុំចូលចិត្តភាពស្រស់ស្អាត នឹងគ្រាន់តែចង់ធ្វើអ្វីដែលខ្លួនពេញចិត្ត ម្យ៉ាងខ្ញុំជាអ្នកលក់ផលិតផលថែរក្សាសម្រស់ដូច្នេះត្រូវតែស្រស់ស្អាតជានិច្ចដូច្នេះឯង ហើយបើកុំចូលចិត្តកុំចូលចិត្តគឺកុំមើលខ្ញុំទៅចប់។