អាយដលស្វីតទៀតហើយ! រវល់បែបណាក៏ ខេមរៈ សិរីមន្ត មិនភ្លេចឆ្លៀតពេលវេលា​ ផ្ដល់ក្ដីសុខឲ្យភរិយាដែរ!

អាយដលស្វីតទៀតហើយ! រវល់បែបណាក៏ ខេមរៈ សិរីមន្ត មិនភ្លេចឆ្លៀតពេលវេលា​ ផ្ដល់ក្ដីសុខឲ្យភរិយាដែរ!

ថៃ៖ មួយរយៈនេះ តារាចម្រៀងប្រុសលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជននានា ចាប់អារម្មណ៍ទៅលើជីវិតឯកជនដ៏ហ៊ឺហា របស់លោកយ៉ាងខ្លាំង ដែលមានទាំងឡានទំនើបៗ ថែមទាំងទើបបើកបង្ហាញ ផ្ទះវីឡាដ៏ធំស្កឹមស្កៃទៀត។

ក្រៅពីនេះ បើងាកទៅមើលជីវិតគ្រួសារ របស់តារាចម្រៀងលំដាប់កំពូលរូបនេះវិញ គឺពោរពេញដោយសុភមង្គល និងសេចក្ដីសុខយ៉ាងខ្លាំង ជាមួយភរិយានិងកូនស្រី ជាទីស្រលាញ់ផងដែរ។

ក្នុងនោះដែរ ទោះជារវល់ជាមួយនឹងការងារសិល្បៈបែបណាក៏ ខេមរៈ សិរីមន្ត តែងតែបំពេញតួនាទីជាស្វាមីដ៏ល្អ ឆ្លៀតពេលនាំភរិយា ទៅកសាងភាពផ្អែមល្ហែម​ នៅក្រៅប្រទេសជានិច្ច។

ជាក់ស្ដែង ថ្មីៗនេះ គូស្វាមីភរិយារូបនេះ បានដឹកដៃគ្នាទៅកម្សាន្តនៅប្រទេសថៃស្ងាត់ៗ អមមកជាមួយកម្រងរូបថតរ៉ូមែនទិចជាច្រើន។

បន្ថែមពីនេះដែរ សិរីមន្ត បានធ្វើឲ្យហ្វេនៗជាច្រើន លួចច្រណែនមិនស្ទើរឡើយ ក្រោយពីឃើញរូបថតទាំងនោះ ក្នុងកាយវិការកៀកកើយ យ៉ាងស្និទ្ធស្នាល ជាមួយម្ចាស់ជីវិតបែបនេះ។

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖