ខ្លាំង​ម្ល៉េះ​!! ផ្លោះ​របង​ចូល​ដុត​ឡាន​ម៉ូតូ​ហើយ នៅ​បន្ត​ទុក​សំបុត្រ​គំរាម​មួយទៀត

ខ្លាំង​ម្ល៉េះ​!! ផ្លោះ​របង​ចូល​ដុត​ឡាន​ម៉ូតូ​ហើយ នៅ​បន្ត​ទុក​សំបុត្រ​គំរាម​មួយទៀត

កណ្តាល​៖ មាន​ករណី​គំរាមកំហែង​ថា​នឹង​សម្លាប់​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​ដុត​បំផ្លាញ​រថយន្ដ និង​ម៉ូតូ​) ដែលបានកើតហេតុ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលា​ម៉ោង​០២:៣០​នាទី រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ភូមិ​លេខ​១(​ក​)​សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
ជន​រង​គ្រោះ​០៣​នាក់ មាន​ឈ្មោះ អេ​ង លួត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ យោធា ។ ឈ្មោះ ហេង គួ​ង​សេង ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ ទីលំនៅ ភូមិ​-​សង្កាត់​កើត មុខរបរ​និស្សិត​ពេទ្យ ។ ​ឈ្មោះ ជីប អៀង​ម៉េ​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ទីលំនៅ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ រត់​រុ​ឺ​ម៉ក ។
ចំណែក​ជនសង្ស័យមិនត្រូវបាន​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួន​) ។ ចំពោះ​វត្ថុ​តាង​ចាប់​បានរួមមាន​ក្រដាស​សៀវភៅ​១​សន្លឹក​ជា​របស់​ជនសង្ស័យ (​មាន​ស​សេរ​ពាក្យ​គំរាម​គំ​ហែង​ជេ​ប្រមាថ ទៅ​លើ ឈ្មោះ ហេង គួ​ង​សេង​)​។ ​ក្រដាស​មាន​រូប​អា​ខោ​ន​facebook របស់​ឈ្មោះ​ហេង គួ​ង​សេង​(​របស់​ជនសង្ស័យ​) ។
ហើយសំភារៈ​ខូចខាត រួមមាន​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក​កា​ម៉ា​រី​ប៉ា​ឡែ​ន ពណ៌​ស ស៊េរី​ឆ្នាំ​២០០២ ផ្លា​ក​លេខ ភ្នំពេញ​-1AE6555 (​របស់​ឈ្មោះ​អេ​ង លួត​) ។ ខូចខាត​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ០១​គ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​(​របស់​ឈ្មោះ​ជីប អៀង​ម៉េ​ង​)​។
គួរបញ្ជាក់ថាកាលពី​វេលា​កើតហេតុ​ខាងលើ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​ក្នុងបរិវេណ​ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ ហេង គួ​ង​សេង ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​លេខ​១(​ក​) សង្កាត់​ស្វាយ​រលំ ជាប់​ផ្លូវ​២១ រួច​បាន​ធ្វើ​សកម្មភាព​ដុត​ម៉ូតូ​របស់​ឈ្មោះ​ជីប អៀង​ម៉េ​ង បណ្តាល​អោយ​ឆេះ​ខ្ទេច​និង​រាលដាល​ឆេះ​ដល់​រថយន្ត​ផ្នែក​ខាងឆ្វេង​របស់​ឈ្មោះ អេ​ង លួត បណ្ដាល​ឲ្យ​ខូចខាត រួច​ហើយ បាន​បន្សល់​ទុក​នូវ​សំបុត្រ​គំរាម​អនាមិក​ចំនួន ០២​សន្លឹក នៅ​លើ​ខាង​មុខ​រថយន្ដ​ដែល​ឆេះ ដោយ​សរសេរ​គំរាមកំហែង​ទៅ​លើ​ឈ្មោះ ហេង គួ​ង​សេង ទៀត​ផង បន្ទាប់​មក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​។ តាម​ការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ​ដែល​ជា​ជន​រង​គ្រោះ​ទី​២ បាន​ប្រាប់​ថា​គាត់​មិន​ដែល​មាន​គំនុំ​ឬ​ទំនាស់​ជាមួយ​ន​ណា​ម្នាក់​ឡើយ តែ​មាន​អា​ខោ​ន​facebook មួយ​ឈ្មោះ Ny Chana បាន​ផុស​ជា​សារ​ធារ​ណៈ​ចោទ​គាត់​ថា បាន​ខ្លួនប្រាណ​គេ​ហើយ​ចង់​ដោះដៃ និង​គំរាម​ថា​នឹង​សម្លាប់​គាត់​ទៀត​ផង តែ​គាត់​បាន
ប្រកែក​ថា​មិន​បាន​ប្រព្រឹត្ត​ទៅ​លើ​នរណា​ម្នាក់​ឡើយ និង​ម្យ៉ាងទៀត​គាត់​ក៏​ធ្លាប់​ដាក់​ពាក្យ​ដល់​ក្រសួងមហាផ្ទៃ​ផ្នែក​ព័ត៌មានវិទ្យា​ឲ្យ​ជួយ​ស្រាវជ្រាវ​តាម​រយៈ​facebook នេះ​ផង​ដែរ ។បញ្ជាក់​៖ ម៉ូតូ​និង​រថយន្ត ជា​របស់​ជន​រង​គ្រោះ​ទី​១​និង​ទី​៣ យក​មក​ផ្ញើ​ជន​រង​គ្រោះ​ទី​២។