ជីវិតមនុស្សស្រីវេទនាម្ល៉េះទេ ខំតស៊ូនឹងឧបសគ្គគ្រប់បែបយ៉ាង តែចុងក្រេាយ…

ជីវិតមនុស្សស្រីវេទនាម្ល៉េះទេ ខំតស៊ូនឹងឧបសគ្គគ្រប់បែបយ៉ាង តែចុងក្រេាយ…

មនុស្សល្អ ហេតុអីបានជាស្លាប់លឿនម្ល៉េះ ខ្ញុំនៅមិនអស់ចិត្តទាល់តែសេាះមិត្តអើយ ពិតជាលឿនពេកហើយ😭
ជីវិតមនុស្សស្រីយើង កម្មវេទនាម្ល៉េះទេ ខំតស៊ូនឹងឧបសគ្គគ្រប់បែបយ៉ាង តែចុងក្រេាយ..😭បើបានជួបជុំប្តីគឺព្រាត់កូន បើបានជួបជុំកូនគឺព្រាត់ប្តី ជីវិតមានតែប៉ុននឹងមែនទេនៅលើលេាកនេះ ??
មិនគួរណាមិត្តស្លាប់ដេាយសារសំរាលកូនធ្លាក់ឈាមច្រើនទាល់តែសេាះ😭
គួរតែបន្ទេាសពេទ្យរឺមួយយ៉ាងណាទៅ បើជួបរឿងបែបនេះ? បើពេទ្យមួយចំនួនពិតជាល្អប្រឹងប្រែងជួយណាស់ដែរ.. តែពេទ្យមួយចំនួនទៀតគួរណាយកចិត្តទុកដាក់នឹងអ្នកជំងឺខ្លះផងទៅ… សូមពេទ្យមួយចំនួនមើលរូបភាពប៉ុន្មានសន្លឹកនេះ….តើយល់ពីអារម្មណ៍មួយនេះទេ បើសិនជាប៉ះចំលើគ្រួសារអ្នកវិញនេាះ ??
ពីម្សិលមិុញ ខ្ញុំឆ្លៀតពេលបានទៅវត្តឡែមថង នៅប្រទេសថៃបានធ្វើបុណ្យឧទ្ទិសកុសល្យទៅអេាយមិត្តពីចម្ងាយផងដែរ សូមអេាយមិត្តអ៊ុករតនាទទួលបានផងចុះ សាធុ សាធុ សាធុ 🙏🙏🙏💐🌺🌹
ជាចុងក្រេាយ គ្នាសូមជូនដំណើរមិត្តពីចម្ងាយផងណាអ៊ុករតនា សូមអេាយមិត្តទៅអេាយបានសុខ សូមអេាយមានជាតិក្រេាយៗមិត្តទទួលបានអាយុវែងកុំអេាយអាយុខ្លីដូចជាតិនេះទៀតណាមិត្ត 29/04/2019 😭🙏🙏🙏💐🌺🌹