អាយដលមកវិញហើយអបអរសាទរ! ទីបំផុត នី រតនា និងភរិយា ទទួលបានសមាជិកថ្មីហើយ!

អាយដលមកវិញហើយអបអរសាទរ! ទីបំផុត នី រតនា និងភរិយា ទទួលបានសមាជិកថ្មីហើយ!

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ បានលេចលឺដំណឹង ដ៏ភ្ញាក់ផ្អើលមួយអំពី តារាចម្រៀងប្រុសដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស​ លោក នី​ រតនា និងភរិយា ធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា។

បើយោងតាមផេកហ្វេសប៊ុក ជាផ្លូវការរបស់ លោក នី រតនា បានផុសរូបអេកូទារក មួយសន្លឹក​បញ្ជាក់ថាពេលនេះ ភរិយាជាទីស្រលាញ់របស់លោក កំពុងពរពោះកូន ជាលើកដំបូងហើយ ក្រោយរៀបការ ជិតមួយឆ្នាំរួចមក។

ទន្ទឹមនឹងនេះដែរ តារាចម្រៀងសម្លេងផ្អែមរូបនេះ អមមកជាមួយសារថា៖

«ទីបំផុតពេលនេះ​ ក៏មកដល់ ពួកយើងត្រៀមខ្លួន រួចជាស្រេចសម្រាប់ ទទួលសមាជិកថ្មីមកកាន់គ្រួសារដ៏តូចមួយ របស់យើង។
ដោយឡែក ក្រោយពីទទួលដំណឹងនេះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ សម្ដែងអារម្មណ៍ចូលរួមត្រេកអរដល់គូស្វាមីភរិយា ដ៏ស្វីតនេះ ថែមទាំងទន្ទឹងរង់ចាំ មើលវត្តមានកូនដំបូង របស់ពួកគេថានឹងមានភាពគួរឲ្យស្រលាញ់កម្រិតណា។

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖