អបអរសាទរ! ភរិយារបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ បានសម្រាលកូនហើយ ឯមុខមាត់វិញគួរឲ្យស្រឡាញ់ណាស់

អបអរសាទរ! ភរិយារបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ បានសម្រាលកូនហើយ ឯមុខមាត់វិញគួរឲ្យស្រឡាញ់ណាស់

ឆាយ វីរៈយុទ្ធ តារាចម្រៀងប្រុសសម្លេងធ្ងន់ប្រចាំផលិតកម្មសាន់ដេ ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់តាមរយៈបទចម្រៀងល្បីៗជាច្រើនបទរបស់លោក អមដោយទឹកដមសម្លេង និងបទពិសោធន៍នៅលើវិថីសិល្បៈជាច្រើនឆ្នាំ។ ជីវិតនៅលើវិថីសិល្បៈរបស់លោកហាក់នៅតែអាចដើរទៅបានយ៉ាងល្អ ដោយមានចម្រៀងថ្មីៗជាច្រើនបទ និងមានការគាំទ្រ។
បើនិយាយពីជីវិតគ្រួសាររបស់លោកវិញ ក្រោយពេលដែលរៀបការអស់រយៈពេលជាង២ឆ្នាំរួចមក ពេលនេះតារាចម្រៀងប្រុសរូបនេះទទួលបានចំណងដៃជីវិតហើយ។ ដោយមុននេះបន្តិចលោកបានបង្ហោះរូបភាពកូនស្រីរបស់លោកដែលទើបតែសម្រាលឯសម្ភពមួយកន្លែង ៖ កូនស្រីឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី
ហៅ អាតារ៉ា ( Atara )
– កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣
– ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩
– វេលាម៉ោង ៨និង២៧ នាទីព្រឹក
– ទំងន់ ៣ គីឡូក្រាម
ខ្ញុំបាទ ឆាយ វីរៈយុទ្ធ Chhay Virakyuth និង ភរិយា សែ ចាន់ឌី Se Chandy សូមអរគុណប្រិយមិត្តពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ុំពូ មីង បងប្រុស បងស្រី មិត្តយុវវ័យទាំងអស់ ដែលបានជូនពរដល់គ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះអូន អាតារ៉ា (Atara) នឹងម៉ាក់ៗសុខសប្បាយល្អទាំងអស់គ្នា សូមអរគុណ❤️🥰😍😘👼🙏🙏🙏