ហាមលួចច្រណែនក្មេង! នាងតូច ជូលី អាយុទើបតែ ១២ ឆ្នាំ ទម្លាយមុខមាត់គូស្នេហ៍បាត់

ហាមលួចច្រណែនក្មេង! នាងតូច ជូលី អាយុទើបតែ ១២ ឆ្នាំ ទម្លាយមុខមាត់គូស្នេហ៍បាត់

មានការ​ចាប់អារម្មណ៍​ពេញ​បណ្ដាញ​សង្គម ខណៈ​តារា​សម្ដែង​វ័យក្មេង ជូ​លី បាន​ទម្លាយ​មុខមាត់​គូស្នេហ៍ ដែលជា​បុរស​សង្ហា មានមុខមាត់​ស្អាតបាត​ដូច​កូនកាត់​ចិន ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម ដោយសារតែ​នាង​តូច​នៅ​ក្មេង​សោះ ទើបតែ​មាន​វ័យ ១២ ឆ្នាំ​ប៉ុណ្ណោះ ។​
​រឿង​ដែល​សំខាន់ ពន្លក​ស្នេហា​កំពុង​លាស់​ត្រួយ​ខ្ចី​រវាង​នា​ងតូច ជូ​លី និង គូស្នេហ៍​សំណព្វចិត្ត​ឈ្មោះ Cheak Jung Yean ត្រូវបាន​ចាស់ទុំ​ទាំងសងខាង​ដឹងឮ​អស់ហើយ ។ លើសពីនេះ គូស្នេហ៍​តារា​សម្ដែង​វ័យក្មេង​ខាងលើ ក៏បាន​ទម្លាយ​សារ​យ៉ាង​ផ្អែមល្ហែម​នៅលើ​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​របស់ខ្លួន​ថា «​យើង​ស្រឡាញ់គ្នា មានគ្រួសារ​ទាំងសងខាង​ដឹងឮ ស្រឡាញ់​អូន​រហូត បង​សន្យា​អត់​ធ្វើឱ្យ​អូន​យំ បង​មើលថែ​អូន​រហូត យើង​មិន​ឈ្លោះ​គ្នា ហើយក៏​មិនមាន​ថ្ងៃ​បែក​គ្នា​ទេ​» ។
​យ៉ាងណាមិញ ថ្វីដ្បិតតែ​នៅ​វ័យក្មេង ប៉ុន្ដែ​អ្នកគាំទ្រ​ជាច្រើន​បាន​ជូនព​គូស្នេហ៍​វ័យក្មេង​ខាងលើ​ឱ្យ​ស្រឡាញ់​ផ្អែមល្ហែម​នឹង​គ្នា​រហូត លើសពីនោះ​ក៏មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ច្រណែន​នឹង​ភាព​ល្អូកល្អិន​របស់​ពួកគេ​ទាំងពីរ​ផងដែរ។


error: Content is protected !!